ក្រសួងអប់រំ៖ បេក្ខជនប្រឡងបាក់ឌុប សូមទៅពិនិត្យលេខតុ លេខបន្ទប់ នៅមណ្ឌលប្រឡង នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែសីហា កុំបីអាក់ខាន !

//s4.kh1.co/38/387a9a40bcf57dda8418ca3b21dba38b8a7f7c97.jpg
សង្គម

 ១៧-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ផ្លូវការរបស់ខ្លួន បានអំពាវនាវដល់បេក្ខជនប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ២០១៩ សូមទៅពិនិត្យលេខតុ លេខបន្ទប់ នៅមណ្ឌលប្រឡង នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែសីហា កុំបីអាក់ខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះក្រសួងអប់រំក៏បាន ជំរុញឲ្យបេក្ខជនត្រូវប្រឡង ថែទាំសុខភាព សុំពរជ័យពីឪពុកម្តាយ ធ្វើដំណើរប្រយ័ត្ន ត្រៀមខ្លួនឲ្យបានល្អដើម្បីជោគជ័យ ក្នុងឱកាសប្រឡងរយៈពេល២ថ្ងៃ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប២០២មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧មណ្ឌល មាន៤,៧២៥បន្ទប់ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧,០២៤នាក់ ស្រី៦០,៤២១នាក់។ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ មាន១,៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧២,៣៤១នាក់ ស្រី៣៥,១៣៦ នាក់ មាន២,៩១៥ បន្ទប់៕

https://s4.kh1.co/__image/w=650,h=533,q=100/6f/6f10af50919cc6fc870663dc6f5c29282ea138f9.jpg
https://s5.kh1.co/__image/w=650,h=446,q=100/d0/d03e23eb8e1577ec222958f8040c76c578179584.jpg

ប្រភព៖ Fresh News 

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · មួយម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T