តារាល្បីៗចាស់ក្មេង រំលេចឈុតក្នុងសម័យនគរភ្នំ និងចេនឡា ស្រស់ស្អាតណាស់!

//s6.kh1.co/20/209eb34fdcd20e28be6a5e18b5b2f943b88dffd8.jpg
តារា & កម្សាន្ដ

 ១៧-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ធ្លាប់តែឃើញគ្រងឈុតសម័យអង្គរ និងក្រោយអង្គរ នៅពេលគ្រងឈុតក្នុងសម័យនគរភ្នំ និងចេនឡា ហាក់ធ្វើឱ្យទូតសុឆន្ទៈ និងសមាជិកទាំង១៣រូបរបស់គ្រួសារតារាកម្ពុជាទទួលបាននូវភាពទាក់ទាញយ៉ាងខ្លាំង កាលពីថ្ងៃទី១៦ សីហា ឆ្នាំ២០១៩ នៅទូរទស្សន៍ CNC។ នេះជាឈុតដែលបានគាស់កកាយដោយសាស្ត្រាចារ្យមួយរូប នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្នែកសូន្យរូប ខណៈដែលឈុតទាំងនេះក៏មិនសូវមានអ្នកស្រាវជ្រាវ និងច្នៃឈុតបុរាណភាគច្រើនចាប់អារម្មណ៍ បើធៀបនឹងឈុតក្នុងសម័យអង្គរ និងក្រោយអង្គរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាប្រុសស្រីថ្មីចាស់ក្នុងឈុតសម្លៀកបំពាក់បុរាណ
តារាប្រុសស្រីថ្មីចាស់ក្នុងឈុតសម្លៀកបំពាក់បុរាណ

សិល្បករសិល្បការិនី ដែលមានសំណាងបានគ្រងឈុតបុរាណក្នុងសម័យមុនអង្គរទាំងពីរនោះ មិនត្រឹមតែបានចូលរួមផ្សព្វផ្សាយពីឈុតបុរាណខ្មែរដ៏កម្រឱ្យពិភពលោក និងកូនខ្មែរទទួលស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានរំលេចរូបសម្រស់ឱ្យមើលទៅឃើញលេចធ្លោគួរឱ្យសរសើរផងដែរ។

តារាប្រុសស្រីថ្មីចាស់ក្នុងឈុតសម្លៀកបំពាក់បុរាណតារាប្រុសស្រីថ្មីចាស់ក្នុងឈុតសម្លៀកបំពាក់បុរាណ
តារាប្រុសស្រីថ្មីចាស់ក្នុងឈុតសម្លៀកបំពាក់បុរាណតារាប្រុសស្រីថ្មីចាស់ក្នុងឈុតសម្លៀកបំពាក់បុរាណ

តារាចាស់ថ្មី ដែលបានរួមគ្នាបំផុសឈុតសម័យអាណាចក្រភ្នំ និងអាណាចក្រចេនឡាទាំងនោះរួមមាន៖

- លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់លេចធ្លោឆ្នាំ២០១៨ និងជាម្ចាស់ពានប្រជាប្រិយភាពឆ្នាំ២០១៩ ដែលគ្រងឈុតព្រះមហាក្សត្រក្នុងសម័យចេនឡា។

- កញ្ញា ភីយ៉ា ម្ចាស់ពានគ្រងឈុតបុរាណលេខ១ ឆ្នាំ២០១៩ ជាទូតសុឆន្ទៈដែលគ្រងឈុតព្រះមហេសីក្នុងសម័យចេនឡា។

- អ្នកនាង លី ម៉ារីណា ជាទូតសុឆន្ទៈផ្នែកសប្បុរសធម៌ប្រចាំគ្រួសារតារាកម្ពុជា ដែលគ្រងឈុតព្រះនាងនាគ ឬជាឈុតព្រះនាងលីវយី ដែលជាស្ដេចស្រីដំបូងគេដ៏អស្ចារ្យរបស់កម្ពុជា។

- លោក ឌួង តារាផាឌីន គឺជាម្ចាស់ពានគ្រងឈុតបុរាណលេខ១ ឆ្នាំ២០១៩ ជាទូតសុឆន្ទៈ ដែលគ្រងឈុតព្រះរាជាក្នុងសម័យនគរភ្នំ។

-អ្នកនាង ម៉ៅ ស៊ីណាត ម្ចាស់ពានគ្រងឈុតបុរាណ​ត្រូវទម្រង់ឆ្នាំ២០១៨ ជាទូតសុឆន្ទៈ ដែលគ្រងឈុតមហេសីក្នុងសម័យនគរភ្នំ។

- លោក បញ្ញា សិទ្ធិ ម្ចាស់ពានគ្រងឈុតបុរាណលេខ២ ឆ្នាំ២០១៩ ដែលគ្រងឈុតព្រះអង្គម្ចាស់ ក្នុងសម័យចេនឡា។

- អ្នកនាង ចាន់ ផល្លា ទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា ដែលគ្រងឈុព្រះនាងក្នុងសម័យចេនឡា។

- លោក ស៊ិន សុធារិទ្ធ ម្ចាស់ពាន​ឈុតបុរាណកម្រឆ្នាំ២០១៨ ជាទូតសុឆន្ទៈ ដែលគ្រងឈុតលោកមហាមន្ត្រីក្នុងសម័យនគរភ្នំ។

- កញ្ញា អៃ សុគន្ធពិដោរ តារាកិត្តិយសជាបេក្ខនារី Miss Global International Cambodia 2019 ដែលគ្រងឈុតលោកជំទាវក្នុងសម័យនគរភ្នំ។

- លោក ម៉ែន អម្រុងរត័្ន ម្ចាស់ពានគ្រងឈុតបុរាណផ្នែកច្នៃប្រឌិតឆ្នាំ២០១៨ និងជាទូតសុឆន្ទៈ គ្រងឈុតព្រះអង្គម្ចាស់ក្នុងសម័យនគរភ្នំ។

- កញ្ញា ភី សម័យ ម្ចាស់ពានគ្រងឈុតបុរាណច្នៃកាលពីឆ្នាំ២០១៨ ជាទូតសុឆន្ទៈ ដែលគ្រងឈុតអ្នកម្នាងក្នុងសម័យនគរភ្នំ។

- លោក លឿង វិសាល ម្ចាស់ពានឈុតបុរាណលេខ៣ ឆ្នាំ២០១៩ ជាទូតសុឆន្ទៈ ដែលគ្រងឈុតព្រះមហាមន្ត្រី​ក្នុងសម័យចេនឡា។

-កញ្ញា ព្រីយ៉ា តារាកិត្តិយស និងជាសមាជិករបស់គ្រួសារតារាកម្ពុជា ដែលគ្រងឈុតលោកជំទាវ សម័យចេនឡា។

តារាស្រីក្នុងឈុតសម្លៀកបំពាក់បុរាណ
តារាស្រីក្នុងឈុតសម្លៀកបំពាក់បុរាណ
តារាស្រីក្នុងឈុតសម្លៀកបំពាក់បុរាណ
តារាស្រីក្នុងឈុតសម្លៀកបំពាក់បុរាណ
តារាប្រុសក្នុងឈុតសម្លៀកបំពាក់បុរាណ
តារាប្រុសក្នុងឈុតសម្លៀកបំពាក់បុរាណ
តារាប្រុសក្នុងឈុតសម្លៀកបំពាក់បុរាណ
តារាប្រុសក្នុងឈុតសម្លៀកបំពាក់បុរាណ
តារាប្រុសស្រីក្នុងឈុតសម្លៀកបំពាក់បុរាណ
តារាប្រុសស្រីក្នុងឈុតសម្លៀកបំពាក់បុរាណ

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជាបានអះអាងថា ទូតសុឆន្ទៈ និងសមាជិកសកម្មៗរបស់គ្រួសារតារាកម្ពុជា បង្កើតឡើងដើម្បីកិច្ចការសប្បុរសធម៌ និងចូលរួមលើកស្ទួយវិស័យវប្បធម៌ ដើម្បីធ្វើជាគំរូ និងផ្សព្វផ្សាយទៅកាន់មហាជន។ លោកកាន់តែសប្បាយចិត្ត ដែលបានការសហការពីលោក ចាន់ សោភ័ន សាស្រ្តាចារ្យប្រចាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃមហាវិទ្យាល័យសូនរូប ដែលជាអ្នកច្នៃឈុតក្នុងសម័យនគរធំ និងចេនឡាដ៏អស្ចារ្យ ធ្វើគ្រួសារតារាកម្ពុជាមានឱកាសបានរួមចំណែកផ្សព្វផ្សាយនូវឈុតទាំនេះ៕

តារាប្រុសស្រីក្នុងឈុតសម្លៀកបំពាក់បុរាណ
តារាប្រុសស្រីក្នុងឈុតសម្លៀកបំពាក់បុរាណ
តារាប្រុសស្រីក្នុងឈុតសម្លៀកបំពាក់បុរាណ
តារាប្រុសស្រីក្នុងឈុតសម្លៀកបំពាក់បុរាណ
តារាប្រុសស្រីក្នុងឈុតសម្លៀកបំពាក់បុរាណ
តារាប្រុសស្រីក្នុងឈុតសម្លៀកបំពាក់បុរាណ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T