ជិតបានស្តាប់បទថ្មីរបស់ លៀង ចាន់ឡា ក្រោយបានជួប អ៊ីណូ ហើយលោកថែមទាំងបោះសម្តីថា ជួយមិនមែនតោងនាងចង់ល្បីឡើយ!

//s4.kh1.co/00/00ecacb02116b99acadb52a8c7d66e14b2bed5f4.jpg
តារា & កម្សាន្ដ

 ១៧-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅពេលនេះ បើទោះបីជា កញ្ញា លៀង ចាន់ឡា អតីតបេក្ខភាពកម្មវិធី​ X Factor Cambodia រដូវកាលទី ១ បានធ្លាក់ពីកម្មវិធីទៅហើយក្តី ក៏ប៉ុន្តែនាងនៅតែទទួលការគាំទ្រជានិច្ចពីសំណាក់មហាជន ក៏ដូចជាហ្វេនៗរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទន្ទឹមនឹងនេះដែរ ស្រាប់តែកាលពីម្សិលមិញនេះ តារាចម្រៀងលោក អ៊ីណូ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញតារាចម្រៀងរូបនេះ បង្ហោះរូបជាមួយកញ្ញា លៀង ចាន់ឡា ដោយចេញមុខបញ្ជាក់ប្រាប់អ្នកគាំទ្រអំពីការយឺតយ៉ាវ មិនបានជួបនាងដូចអ្វីដែលបានសន្យាកន្លងមក។

ក្នុងនោះដែរ លោក អ៊ីណូ បានបញ្ជាក់ថា រូបលោកនឹងបញ្ចេញបទចម្រៀងថ្មីឲ្យកញ្ញា លៀង ចាន់ឡា ក្នុងពេលឆាប់ៗខាងមុខនេះ ហើយរូបលោកក៏បាននិយាយថា ចំពោះការយឺតយ៉ាវក៏ព្រោះតែលោកមានភារៈរវល់។

មិនត្រឹមតែប៉ុណ្ណោះ រូបលោកក៏បានបន្ថែមថា ការជួយកញ្ញា ចាន់ឡា លើកនេះ មិនមែនចង់ល្បីនោះទេ ព្រោះថាពេលនេះលោកបានល្បីគ្រប់គ្រាន់ហើយ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្រក៏ដូចជាមហាជន ពិតជារំភើបចិត្តខ្លាំងមែនទែន ព្រោះក្នុងពេលឆាប់ៗខាងមុខនេះ ពួកគេនឹងបានស្តាប់បទថ្មីរបស់កញ្ញា ចាន់ឡា។​​ ហើយគ្រប់គ្នាក៏រំពឹងទុកថា នាងនឹងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង ក្រោយចេញបទថ្មីផ្ទាល់ខ្លួនផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចាន់ឡា
ចាន់ឡា
អ៊ីណូ
អ៊ីណូ
អ៊ីណូ និងចាន់ឡា
អ៊ីណូ និងចាន់ឡា
អ៊ីណូ និងចាន់ឡា
អ៊ីណូ និងចាន់ឡា
អ៊ីណូ និងចាន់ឡា
អ៊ីណូ និងចាន់ឡា
សាររបស់ អ៊ីណូ
សាររបស់ អ៊ីណូ
អ៊ីណូ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T