ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! កូនប្រុស យក់ ថិតរដ្ឋា អាចរាំបទល្បីរបស់ BTS បានយ៉ាងល្អ គួរឲ្យសរសើរ (មានវីដេអូ)

//s4.kh1.co/c3/c3d0f806e2c10f6782760048e909678489050863.jpg
តារា & កម្សាន្ដ

 ១៧-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះឃ្លីបវីដេអូមួយ ធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តាមរយៈឃ្លីបវីដេអូនោះ ត្រូវបានគេដឹងថា គឺជាការបង្ហាញក្បាច់រាំរបស់កូនប្រុសសំណព្វចិត្តទាំងពីររបស់អ្នកនាង រដ្ឋា ដោយស្ថិតក្នុងកាយវិការយ៉ាងរស់រវើក បន្ទាប់ពីការជួបជុំញ៉ាំអាហារពេលល្ងាចរួចរាល់។

គេមើលឃើញថា កូនប្រុសទាំងពីររបស់ អ្នកនាង យក់ ថិតរដ្ឋា បានបញ្ចេញក្បាច់រាំជាមួយនឹងបទចម្រៀងដ៏ពេញនិយម របស់ក្រុមតារាចម្រៀងប្រុសកូរ៉េ BTS បានយ៉ាងស្ទាត់ជំនាញ និងគួរឲ្យសរសើរ បើទោះបីជាពួកគេនៅវ័យក្មេងខ្ចីក៏ដោយ។ 

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះហើយ ក៏មានបណ្ដាប្រិយមិត្តអ្នកគាំទ្រជាច្រើន បាននាំគ្នាចែករំលែកនូវវីដេអូឃ្លីបមួយនេះយ៉ាងច្រើន (Share) និងថែមទាំងបានសរសើរដល់កូនប្រុសរបស់អ្នកនាង រដ្ឋា ចំពោះសមត្ថភាពដែលពួកគេមានផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

 យក់ ថិតរដ្ឋា
 យក់ ថិតរដ្ឋា
 យក់ ថិតរដ្ឋា
 យក់ ថិតរដ្ឋា
 យក់ ថិតរដ្ឋា
 យក់ ថិតរដ្ឋា
 យក់ ថិតរដ្ឋា 
 យក់ ថិតរដ្ឋា 
កូនៗ យក់ ថិតរដ្ឋា 
កូនៗ យក់ ថិតរដ្ឋា 
កូនៗ យក់ ថិតរដ្ឋា 
កូនៗ យក់ ថិតរដ្ឋា 
កូនៗ យក់ ថិតរដ្ឋា 
កូនៗ យក់ ថិតរដ្ឋា 
កូនៗ យក់ ថិតរដ្ឋា 
កូនៗ យក់ ថិតរដ្ឋា 
កូនៗ យក់ ថិតរដ្ឋា 
កូនៗ យក់ ថិតរដ្ឋា 
យក់ ថិតរដ្ឋា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T