ពពោះនៅវ័យ ៣០ឆ្នាំ ល្អដែរអត់?

//s6.kh1.co/88/88e1b0efcb17f9c0c3af473ee4d71fc8536266e4.jpg
នារី

 ១៧-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ឈាន​ដល់​វ័យ​៣០​ឆ្នាំ ស្រីៗ​​ជាច្រើន​ជឿ​ថា ​ជា​ពេល​ល្អ​បំផុត​ ដើម្បី​ក្លាយ​ជា​ម៉ាក់ៗ​គេ ព្រោះ​នៅ​វ័យនេះជា​ពេល​ចំណង​ស្នេហ៍ ​និង​ការងារ​កំពុង​រីក​ចម្រើន​ខ្លាំង អាច​ជា​គ្រឹះ​រឹង​មាំ​ ដើម្បី​បង្កើត​គ្រួសារ​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ជា​ច្រើនតែង​លើក​ឡើងពេល​វេលា​មាន​​កូន​ល្អ​បំផុត គឺ​នៅវ័យ​ ២០ ឆ្នាំស្តើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណាទោះ​វ័យដល់៣០ឆ្នាំ នៅ​តែ​អាច​មាន​កូន​សុខភាព​ល្អ​បាន ហើយ​អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​គុណ​សម្បត្តិ និង​វិបត្តិ​ ​ស្រីៗ​មាន​កូន​នៅ​វ័យ ៣០ ឆ្នាំ​ឡើង៖

១- គុណ​សម្បត្តិ

ស្រីៗ​​នៅ​វ័យ​៣០​ឆ្នាំ មាន​កម្លាំង ​និង​ភាព​​អត់​ធ្មត់​ខ្លាំង ដែល​ជា​គុណ​សម្បត្តិ​មួយផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​កូន។ គ្នា​យើង​វ័យ​ស្របាល​នេះអាច​មានស្ថិរភាព​ហិរញ្ញ​វត្ថុ ព្រោះ​សុទ្ធ​តែ​បាន​ប្រើ​ពេល​ជា​ច្រើន​ ដើម្បី​កសាង​ខ្លួន​នៅ​កន្លែង​ធ្វើ​ការ។ ដើម្បី​ធានា​អនាគតទាំង​ម៉ាក់ៗ និង​កូន គ្នា​យើង​ត្រូវ​ប្រាកដ​ថា​ ស្ថានភាព​ហិរញ្ញវត្ថុ​យើងនៅ​ពេល​បន្ត​​ល្អទៅ​មុខ​ពេល​លែង​ផ្អាក​ធ្វើ​ការ​ពពោះ​នៅ​ផ្ទះ និង​ថែ​ទាំ​កូន​ក្រោយ​សម្រាល។ ជាមួយ​គ្នា​​នេះ​ស្រីៗ​គ្នា​យើង ​ក៏​ត្រូវ​ពង្រឹង​សមត្ថភាព​វិជ្ជា​ជីវៈ​ខ្លួន និង​មាន​កុង​ត្រា​ច្បាស់​លាស់​ជាមួយ​កន្លែង​ក្រុម​ហ៊ុន ​ដើម្បី​អាច​ត្រលប់​មក​ធ្វើ​ការ​វិញ​ដោយ​រលូន។

២- គុណ​វិបត្តិ

អ្វី​ក៏​ដោយ​ឲ្យ​តែ​​មាន​គុណសម្បត្តិ​ ក៏​សុទ្ធ​តែ​មាន​​គុណ​វិបត្តិដូច​គ្នា ខណៈ​​មាន​កូន​នៅ​វ័យ​៣០​ឆ្នាំឡើង ក៏​អ៊ីចឹង​ដែរ។ ក្រោយ​ឈាន​ដល់​​អាយុ៣៥​ឆ្នាំ ឱកាស​​ពពោះ​របស់​យើងនឹង​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ ហើយ​បញ្ហា​ហ្សែនណេទិកក៏​ចាប់​ផ្ដើម​កើន​ឡើង ហេតុ​នេះ​គ្នា​យើង​ឈាន​ដល់អាយុ​នេះនឹង​ត្រូវ​ណែនាំ​ឲ្យ​ពិនិត្យ​យ៉ាង​ម៉ត់ចត់ ទាំង​មុន​ពេល និងអំឡុងពេល​ពពោះ។ ដោយ​សារ​កត្តា​អាយុ​ស្រីៗ​វ័យ​នេះ​ប្រឈម​អត្រា​រលូត​កូន និង​ផល​វិបាក​ផ្សេងៗ​នៃ​ការ​ពពោះនឹង​កើន​ឡើង​បន្តិច​ម្តងៗ ទៅ​តាម​នឹង​ដូច​គ្នា។ បើគ្នា​យើង​ឈាន​ដល់​អាយុ​ ៣៥​ ឆ្នាំ​ហើយ​នោះ ហើយ​គិត​ចង់​បាន​កូន​ត្រូវ​គិត​ពី​បញ្ហា​ទាំង​នេះ​ឲ្យម៉ត់​ចត់ ព្រោះ​ឱកាស​​មាន​កូន​ គឺ​កាន់​តែ​ទាប។

៣- ឱកាស​ជោគជ័យ

នៅ​វ័យ​៣០​ឆ្នាំ ស្រីៗ​​មាន​ឱកាស​បង្ក​កំណើត​បាន​ប្រមាណ​ ១៥​% នៃ​វដ្ត​រដូវ​ម្ដងៗ ហើយ​អត្រា​ជោគ​ជ័យ​ក្នុង​មួយ​ឆ្នាំមាន​រហូត​ដល់​ ៧៥% ​ឯណោះ តែអត្រា​នេះ​នឹង​ធ្លាក់​ចុះ​នៅមក​​ត្រឹម ៦៥% នៅ​ពេលយើង​ចូល​ដល់​​ដល់​វ័យ ​៣០ ឆ្នាំ​ក្រាស់។ បញ្ហា​ប្រឈម​​រលូត​កូន​នឹង​កើត​មាន​ម្ដង​បន្តិច​ៗ នៅ​វ័យ​ ៣០ ​ឆ្នាំ​ដំបូង បន្ទាប់​មក​នឹង​ឡើង​ខ្លាំង​នៅ​វ័យ ​៣០ ​ឆ្នាំ​ក្រាស់ ដោយ​អត្រា​ប្រឈម​មាន​ ១៨%​ ចំពោះ​ស្រីៗ​មាន​វ័យ​ ៣៥​ ឆ្នាំ ប៉ុន្តែនឹង​​កើន​ឡើង​ដល់ ៣៤​%​ នៅពេល​ឈាន​ដល់​​វ័យ ​៤០ ​ឆ្នាំ​ស្ដើង។

៤- បើ​ចង់​បាន​កូ​ន​គួរ​ធ្វើ​ម៉េច?

បើយើង​ស្ថិត​ត្រឹម​វ័យ​ ៣០ ​ឆ្នាំ​ស្ដើង ហើយ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ញឹក​ញាប់ ពេញ​មួយ​ឆ្នាំ ប៉ុន្តែ​នៅ​តែ​មិន​អាច​មាន​កូន​ទៀតនោះ ​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ។ បើយើង​មាន​អាយុ​ច្រើន​ជាង ​៣៥ ​ឆ្នាំ ហើយ​បាន​រួមភេទ​មិន​ការពារ​រយៈ​ពេល ៦ ខែ នៅ​តែ​មិន​មាន​កូន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

ដើម្បី​ទទួល​បាន​ការ​ពពោះ​តាម​ធម្មជាតិ​ និង​មាន​សុខភាព​ល្អ សូម​ប្រើ​ពេល​វេលា​របស់​យើង​ដើម្បី​រៀប​ចំ​ខ្លួន។ ការ​ពពោះ​អាច​នឹង​ពិបាក បើ​យើង​​ធ្លាប់​មាន​ជំងឺ​កាមរោគ​ពី​មុន​ ឬ​មាន​រដូវ​មិន​ទៀង។ ក្នុង​ករណី​នេះសូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យបាន​​លឿន​តាមដែល​អាច​ធ្វើ​ទៅ​បាន។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T