គួរឲ្យសរសើរ! ខំសន្សំយូរហើយ ទីបំផុតមេម៉ាយសប្បាយចិត្ត រ័ត្ន រចនា មានលទ្ធភាពទិញផ្ទះដោយខ្លួនឯង លែងនៅផ្ទះជួលដូចមុនទៀតហើយ!

//s4.kh1.co/f4/f44f13174aab0994af8a6406776a1b19bc7421ae.jpg
តារា & កម្សាន្ដ

 ១៧-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើនបានស្គាល់ពីតារាចម្រៀងស្រី រត្ន័ រចនា ដែលនាងបានប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលជាង២០ឆ្នាំ ប៉ុន្តែទើបតែផ្ទុះប្រជាប្រិយភាពខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងស្រី រ័ត្ន រចនា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញនឹងដំណឹងនៃការទិញផ្ទះថ្មីរបស់នាង។

ក្នុងនោះផងដែរ រហស្សនាមមេម៉ាយសប្បាយចិត្ត រ័ត្ន រចនា  ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយជាមួយនឹងសារខ្លីមួយឃ្លាថា៖

«មិននឹកស្មានថាខ្លួនឯងអាចមានថ្ងៃនេះ»

ជាការពិត នេះគឺជារឿងដ៏គួរឲ្យត្រេកអរមួយសម្រាប់នាង ព្រោះថានាពេលកន្លងមក មេម៉ាយសប្បាយចិត្តរូបនេះ ធ្លាប់តែស្នាក់នៅផ្ទះជួលរកល្ងាចខ្វះព្រឹកតែប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា ផ្ទះថ្មីដែល រ័ត្ន រចនា បានទិញនោះ គឺជាប្រភេទផ្ទះល្វែងដែលមានតម្លៃ ៥,៦០០០ដុល្លារអាមេរិក។ នេះបើផ្អែកតាមរយៈការបង្ហោះរបស់នាងនៅលើហ្វេសប៊ុក៕

ទស្សនារូបភាពខាងក្រោម៖ 

រ័ត្ន រចនា 
រ័ត្ន រចនា 
រ័ត្ន រចនា 
រ័ត្ន រចនា 
រ័ត្ន រចនា 
រ័ត្ន រចនា 
រ័ត្ន រចនា 
រ័ត្ន រចនា 
រ័ត្ន រចនា 
រ័ត្ន រចនា 
ផ្ទះដែលរ័ត្ន រចនា ទិញ 
ផ្ទះដែលរ័ត្ន រចនា ទិញ 
ផ្ទះដែលរ័ត្ន រចនា ទិញ 
ផ្ទះដែលរ័ត្ន រចនា ទិញ 
សំណេររបស់ រ័ត្ន រចនា 
សំណេររបស់ រ័ត្ន រចនា 
រ័ត្ន រចនា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T