«បើមិនស្មោះស្រឡាញ់គ្នារកងាប់អី» ពី តន់ ច័ន្ទស៊ីម៉ា អត្ថន័យមួយឃ្លាៗដូចចាក់មួយកាំបិត កំពុងល្បីខ្លាំងក្នុង Tik Tok (មានវីដេអូ)

//s4.kh1.co/67/67c6a4b8bc3eb2e21651b47a0e610b376c3952b6.jpg
តារា & កម្សាន្ដ

 ១៧-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ បើនិយាយពីតារាចម្រៀងជំនាន់ក្រោយ កញ្ញា តន់ ច័ន្ទស៊ីម៉ា ប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់នាង ព្រោះថានាងគឺជាអតីតបេក្ខភាពកម្មវិធី​ The Voice Cambodia រដូវកាលទី២ ក៏ដូចជាម្ចាស់បទចម្រៀង “ខ្ញុំមានអ្នកណា” ដែលជាបទចម្រៀងល្បីខ្លាំងក្នុងរឿងមានចំណងជើងថា “ភ្លើង”

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ កញ្ញា តន់ ច័ន្ទស៊ីម៉ា បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងមែនទែន បន្ទាប់ពីតារាស្រីរូបនេះ បានបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា “បើមិនស្មោះស្រឡាញ់គ្នារកងាប់អី” ដែលជាបទចម្រៀងឈឺចាប់បែបរ៉ក់ ស្តាប់ទៅពិតជាពីរោះខ្លាំងមែនទែន។

ម៉្យាងវិញទៀត សម្រាប់បទចម្រៀងមួយបទនេះដែរ ត្រូវបានអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថា គ្រប់អត្ថន័យក្នុងបទចម្រៀងមួយឃ្លាៗពិតជាសាហាវ និងប្លែកខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះ បទនេះក៏កំពុងតែល្បីនៅក្នុងបណ្តាញសង្គម Tik Tok ផងដែរ។

លើសពីនេះ អ្នកគាំទ្រក៏បានសរសើរដល់ទឹកដៃសរសេរមេឡូឌីថ្មីរួមជាមួយទំនុកច្រៀង ដោយលោក យឹម តាស្រង់ ដោយមហាជនបាននិយាយថារាល់ស្នាដៃរបស់លោក មិនដែលធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ ចង់ដឹងថាបទថ្មីរបស់ ស៊ីម៉ា ពីរោះ និងមានអត្ថន័យបែបណានោះ តោះទស្សនាវីដេអូខាងក្រោម៖

តន់ ច័ន្ទស៊ីម៉ា
តន់ ច័ន្ទស៊ីម៉ា
បទ «បើមិនស្មោះស្រលាញ់គ្នារកងាប់អី»
បទ «បើមិនស្មោះស្រលាញ់គ្នារកងាប់អី»
បទ «បើមិនស្មោះស្រលាញ់គ្នារកងាប់អី»
បទ «បើមិនស្មោះស្រលាញ់គ្នារកងាប់អី»
បទ «បើមិនស្មោះស្រលាញ់គ្នារកងាប់អី»
បទ «បើមិនស្មោះស្រលាញ់គ្នារកងាប់អី»
តន់ ច័ន្ទសីម៉ា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T