គ្មានអ្វីដែលជាឧបសគ្គសម្រាប់ Gamer ទៀតឡើយនៅពេលនេះ!

//s6.kh1.co/8d/8d5a898b940f9eefd0c1db03ff4e5e96bd7758ff.jpg
បច្ចេកវិទ្យា

 ១៧-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ​៖ កូនច្បងត្រកូល Reno របស់ OPPO ដែលមានឈ្មោះថា OPPO Reno 10X Hybrid Zoom ទាំងពីរពណ៌ Ocean Green និង Jet Black (ដែលមានបង្កប់បច្ចេកវិទ្យាកាមេរ៉ា60X Digital Zoom) គឺជាប្រភេទស្មាតហ្វូនថ្មីដែលមានប្រជាប្រិយភាពគួរសមដែរ នៅពាក់កណ្តាល ឆ្នាំ២០១៩ នេះ ដោយវាមកទាំងព្រមជាមួយនឹងរូបរាងដ៏សង្ហាផ្នែកខាងមុខ ខាងក្រោយ ផ្នែកចំហៀង ព្រមជាមួយនឹងសមត្ថភាពផ្នែកខាងក្នុងដ៏លេចធ្លោគ្មានគូប្រៀបថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 OPPO Reno 10X Hybrid Zoom 
 OPPO Reno 10X Hybrid Zoom 

ដោយការរចនាផ្នែកខាងក្នុងរបស់វាចេញមក គឺស្រស់ស្អាត មានសភាពរលោងទាក់ទាញអារម្មណ៍ និងមានលក្ខណៈពិសេសនៅលើ Software ថែមទៀតផង។ លើកនេះ Admin សុំសួរបន្តិចមើល៍ថាអ្នកណាខ្លះធ្លាប់លេងហ្គេមអនឡាញក្នុងស្មាតហ្វូន OPPO Reno 10X Hybrid Zoom? មានអារម្មណ៍ម៉េចដែរ?

 OPPO Reno 10X Hybrid Zoom 
 OPPO Reno 10X Hybrid Zoom 

ជាការពិតណាស់ Admin ក៏ជាអ្នកចូលចិត្តលេងហ្គេមអនឡាញដែរ ហើយទូរស័ព្ទ Reno បានបំពេញក្តីសុបិន្តរបស់ Admin និងក្រុម Gamer ភាគច្រើនហើយនៅពេលនេះ ដោយសារតែវាមាន ថ្មធំ 4065mAH មានបច្ចេកវិទ្យា Hyper Boost 2.0 ដើម្បីជំនួយល្បឿនក្នុងការលេងហ្គេមអនឡាញធំៗ នឹងធ្វើឲ្យមានតុល្យភាពដល់ថាមពលប្រើប្រាស់ទូរស័ព្ទរបស់លោកអ្នក។ ចំណែក Frame Boost និង Touch Boost ជំនួយដល់អ្នកលេងហ្គេមទាំងអស់ចៀសវាងពីការរំខាននានា និងទម្លាក់រាល់ការរំខានទាំងនោះចេញពីអេក្រង់ហ្គេមរបស់អ្នកបាន ហើយវាប្រៀបបានទៅនឹងជំនួយការដ៏ជំនាញមួយ ដែលមានតួនាទីត្រួតពិនិត្យ និងឃ្លាំមើលយ៉ាងសម្ងាត់នៅលើតារាងក្រាហ្វិចនៃប្រព័ន្ធទូរស័ព្ទរបស់អ្នក និងជួយការពាររាល់ការរំខានទាំងនោះនៅក្នុងស្ថានភាពដ៏សំខាន់នៅពេលដែលអ្នកលេងហ្គេមម្តងៗ ម្យ៉ាងវិញទៀតការប្រើប្រាស់មុខងារ Touch Boost ប្រៀបបានទៅនឹងអ្នកការពារលើបញ្ហាស្រដៀងគ្នានេះដែរ។

 OPPO Reno 10X Hybrid Zoom 
 OPPO Reno 10X Hybrid Zoom 

មិនតែប៉ុណ្ណោះ Game Assistant នឹងផ្តល់ឲ្យអ្នកប្រើប្រាស់នូវការជូនដំណឹងសារដ៏មានតម្លាភាពក្នុងកំឡុងពេលលេងហ្គេម ក៏ដូចជាកាត់បន្ថយកម្រិតប៉ះពាល់ភ្នែកនៅលើអេក្រង់បាន។ លើសពីនេះទៀត Gamers ទាំងអស់ក៏អាចមានជម្រើសក្នុងការទំលាក់កម្មវិធីលេងហ្គេមរបស់ពួកគេនៅក្នុងទូ "កុងតឺន័រ" របស់វាបានដែរ ព្រោះវាងាយស្រួលចំណាំទីតាំងហ្គេមក្នុងទូរស័ព្ទដៃរបស់លោកអ្នក។

 OPPO Reno 10X Hybrid Zoom 
 OPPO Reno 10X Hybrid Zoom 

អ្វីដែលកាន់សំខាន់ជាងនេះទៅទៀតនោះគឺ ការប្រើប្រាស់ស្មាតហ្វូន Reno 10x Zoom នៅពេលលេងហ្គេមអនឡាញកាន់តែយូរ អាចចៀសវាងកើតឡើងនូវបញ្ហាកម្តៅទូរស័ព្ទបាន ដោយសារតែវាមានកម្មវិធីបន្សាបកំដៅបីស្រទាប់ខុសៗគ្នាដូចជា ស្រទាប់ក្រាហ្វីត ស្រទាប់ស្ពាន់ត្រជាក់ និងជែលបន្សាបកម្ដៅ និងកាន់តែងាយស្រួលក្នុងការចាប់កាន់ទូរស័ព្ទដោយដៃកាន់តែងាយស្រួលពេលកំពុងលេងហ្គេមម្តងៗ ៕  

 OPPO Reno 10X Hybrid Zoom 
 OPPO Reno 10X Hybrid Zoom 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T