ព្រឹត្តិការណ៍នៃការប្រគំតន្ត្រីឈានចូលទៅកាន់វគ្គជំរុះ Cambodia Idol Junior សប្តាហ៍ទី2 បានមកដល់ទៀតហើយ!!

//s4.kh1.co/06/068c93dc0f5683a72f0bdd84c810bfbc0bacc6cb.jpg
តារា & កម្សាន្ដ

 ១៦-សីហា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodia Idol Junior បានធ្វើការប្រឡងវគ្គជម្រុះដំបូងហើយ! កាលពីសប្តាហ៌មុនសង្កេតឃើញថាប្អូនៗជាបេក្ខជនជាច្រើនបានមកដាក់ពាក្យចូលរួមប្រឡងវគ្គជម្រុះដំបូងនៅទីតាំងទី១ សណ្ឋាគារស្ទឹងសង្កែ ទីរួមខេត្ដបាត់ដំបង ដែលបានបញ្ចប់នាព្រឹកថ្ងៃ អាទិត្យ ទី 11 ខែសីហា ឆ្នាំ 2019។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ទីតាំងប្រឡងវគ្គជម្រុះបន្ទាប់ធ្វើឡើងនៅខេត្តសៀមរាប ផ្សារទំនើប The Heritage Walk នាថ្ងៃ អាទិត្យ ទី 18 ខែ សីហា ឆ្នាំ 2019 ខាងមុខនេះ។ សម្រាប់កម្មវិធីចាប់ផ្តើមពីម៉ោង 8:00 ព្រឹកតទៅ! ពាក្យចូលរួមប្រឡងមានដាក់លក់នៅ The Heritage Walk ផ្ទាល់ អ្នកអាចទិញភ្លាម ដាក់ពាក្យភ្លាម ប្រលងភ្លាម !

ហើយអ្វីដែលកាន់សប្បាយរីករាយគឺលោកអ្នកជាអាណាព្យាបាល ក៏ដូចជាប្អូនៗក៏អាចចូលរួមទស្សនាដោយសេរីជាមួយការប្រគំតន្ត្រី Cambodian Idol Junior Concert ដែលធ្វើមុនមួយថ្ងៃគឺនៅថ្ងៃទី 17 ខែ សីហា ឆ្នាំ 2019 ចាប់ពីម៉ោង 7:00 យប់តទៅនៅស្ទូឌីយ៉ូ ហង្សមាស HDTV ផ្សារទំនើប AEON Mall ភ្នំពេញជាន់ទីបួន។ ដែលមានការចូលរួមពីកំពូលតារាចម្រៀងដែលជាគណៈកម្មការទាំងបីរូបមាន លោក ព្រាប សុវត្ថិ, ឆន សុវណ្ណរាជ និង សុខ ស្រីនាង និងតារាចម្រៀងកុមារជាច្រើនទៀត នឹងមកផ្ដល់ជាបទពិសោធន៍ និងភាពសប្បាយរីករាយជូនលោកអ្នក! សូមសម្រេចក្ដីប្រាថ្នារបស់បុត្រធីតាអ្នកឥឡូវនេះ!

សម្រាប់កម្មវិធី Cambodian Idol Junior នេះឧបត្ថម្ភផ្ដាច់មុខដោយ៖ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP 

Cambodia Idol Junior
Cambodia Idol Junior
vivo S1
vivo S1
vivo S1
vivo S1
Cambodia Idol Junior
Cambodia Idol Junior
Cambodia Idol Junior
Cambodia Idol Junior
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T