ចង់ស្វែងរកដៃគូផ្គត់ផ្គង់អាជីវកម្មល្អៗក្នុងវិស័យកែច្នៃចំណីអាហារ និងផលិតផលកសិកម្មដែរឬទេ? ចូលរួមវេទិកាផ្គូផ្គងអាជីវកម្មសហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្មនៅចុងសប្ដាហ៍នេះ

//s6.kh1.co/ba/bab7df9f5b14d5c26afc134245825e468fd7bb1a.jpeg
សង្គម

 ១៦-សីហា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ សម្រាប់សាធារណជនមានបំណង ចង់ស្វែងរកដៃគូរអាជីវកម្ម និងមានបញ្ហាទាក់ទងនឹងបច្ចេកទេស ព្រមទាំងដំណើរការនៃការពង្រីកអាជីវកម្ម សូមអញ្ជើញចូលរួមទាំងអស់គ្នាក្នុងវេទិកាផ្គូផ្គូងអាជីវកម្ម សម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្មប្រចាំឆ្នាំ២០១៩ ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងកម្មវិធីប្រកាសបើកដំណើរការនាព្រឹកថ្ងៃទី១នៃវេទិកានេះ លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានសម្ដែងការគាំទ្រយ៉ាងខ្លាំងចំពោះវេទិកាផ្គូផ្គូងអាជីវកម្មនេះ ដែលលោកស្រីមានប្រសាសន៍ថា៖

ប្រទេសអូស្រ្តាលីបានគាំទ្រវិស័យកសិកម្មកម្ពុជាជាង២៥ឆ្នាំមកហើយ នឹងនៅតែ គាំទ្រកម្ពុជាបន្តទៀត ក្នុងការធ្វើវិសុទ្ធកម្ម ក៏ដូចជាភាពធុននៃសេដ្ឋកិច្ច ការគាំទ្រលើសុវត្តិភាពចំណីអហារ ភេសជ្ជៈ អនាម័យសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនំាចេញទៅបរទេស ។ ក្នុងនោះដែល លោកស្រី បានជំរុញឲ្យកសិករត្រូវមានការយល់ដឹងពីព័ត៌មានទីផ្សារ អ្វីដែលសំខាន់កម្ពុជាត្រូវចាប់យកនូវបច្ចេកវិទ្យា លើការកែលំអ គុណភាព ស្តង់ដារគុណភាព បច្ចេកទេសវេចខ្ចប់ ក៏ដូចជាទម្លាប់នៃការធ្វើកសិកម្ម និងយុទ្ធសាស្រ្តទីផ្សារ ។ លោកស្រី សង្ឃឹមថា ភាពជាដៃគូរវាងសហគ្រិនសហគ្រាសធុនតូច និងមធ្យម និងភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាបង្កើតទៅជាបណ្តាញដ៏រឹងមាំ ក្នុងការកែច្នៃផលិតផលក្នុងស្រុក ដើម្បីនំាចេញទៅបរទេសឲ្យបានកាន់តែប្រសើរ។

លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា 
លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា 

គួរបញ្ជាក់ដែរថា វេទិកាផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្មឆ្នាំ២០១៩ នៅថ្ងៃទី១៦-១៧-១៨ ខែសីហា ដោយមានការចូលរួមពីអ្នកផ្គត់ផ្គង់ល្អៗជាច្រើនដូចជា៖ គ្រឿងផ្សំចំណីអាហារ គ្រឿងបរិក្ខារនិងម៉ាស៊ីនកែច្នៃ សម្ភារៈវេចខ្ចប់ ស្ដង់ដារនិងសុវត្ថិភាពចំណីអាហារ សេវាបន្ទប់ពិសោធន៍ ឌីហ្សាញនិងបោះពុម្ពផ្លាកសញ្ញា សេវាផ្សព្វផ្សាយទីផ្សារ ព្រឹក្សាយោបល់លើផ្នែកអាជីវកម្ម ពន្ធ គណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ និងសេវាកម្មជ្រើសរើសបុគ្គលិកថែមទៀតផង។

វេទិកាផ្គូផ្គងអាជីវកម្ម និងកែច្នៃអាហារប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែសីហា លោកអ្នកអាចចូលរួមដោយសេរី នៅកោះពេជ្រអគារ A ចាប់ពីម៉ោង៨ព្រឹក រហូតដល់៨យប់៕

វេទិកាផ្គូផ្គូងអាជីវកម្ម
វេទិកាផ្គូផ្គូងអាជីវកម្ម
វេទិកាផ្គូផ្គូងអាជីវកម្ម
វេទិកាផ្គូផ្គូងអាជីវកម្ម
វេទិកាផ្គូផ្គូងអាជីវកម្ម
វេទិកាផ្គូផ្គូងអាជីវកម្ម
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T