សន្ធឹកផ្លែកែង សង្រ្គាមជង្គង់!! មួយគូនេះកក្រើកសង្វៀនសាហាវ បែកទាំងទ្វេរ (មានវីដអូ)

//s4.kh1.co/f4/f46b5fe75898135be63022dfbf3233519e8a17eb.jpg
កីទ្បា

 ១៦-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖  ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI Palm របស់ស្ថានីយ៍ទូរទស្សន៍ PNN ដើម្បីដណ្ដើមខ្សែក្រវ៉ាត់ប្រាក់ទី៤ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន កីឡាករកម្ពុជា បាង កាយ៉ាក បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ឃុមសែន ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ បាង កាយ៉ាក និងកីឡាកថៃ ឃុមសែន
កីឡាករ បាង កាយ៉ាក និងកីឡាកថៃ ឃុមសែន

ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា បាង កាយ៉ាក និងកីឡាករថៃ ឃុមសែន បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដោយប្រើផ្លែកែង និងជង្គង់ រហូតមានកាបែកចេញលោហិតទាំងទ្វេរតែម្ដង។ ជាមួយនឹងការវាយគ្នាយ៉ាងជក់ចិត្ត បានធ្វើឲ្យអ្នកទស្សនាការប្រកួតមួយនេះពេញចិត្តជាខ្លាំង។ យ៉ាងណា ជាលទ្ធផល កូនសិស្សរបស់លោកគ្រូ អេ ភូថង បាង កាយ៉ាក បានយកឈ្នះថៃ ដោយពិន្ទុ។

សូមបញ្ជាក់ដែរថា ជ័យជម្នះនេះបានធ្វើឲ្យ បាង កាយ៉ាក ឡើងទៅរង់ចាំ បេក្ខភាពមួយរូបទៀតដែលនឹងត្រូវប្រកួតថ្ងៃអាទិត្យសប្ដាហ៍នេះ ដើម្បីដណ្ដើមខ្សែក្រវ៉ាត់ប្រាក់ចុងក្រោយ៕

ចង់ឃើញថាការប្រកួតនោះ បាង កាយ៉ាក និង ឃុមសែន វាយគ្នាល្អមើលយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖  

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T