ដើម្បីចូលរួមជាមួយ Man UTD ខ្សែការពារថ្លៃជាងគេលើលោក Maguire សុខចិត្តចោលលុយចំនួន….!!

//s6.kh1.co/bd/bde1bbc359ac878099022f1679358401bcd57664.jpg
កីទ្បា

 ១៦-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ខ្សែការពារ Harry Maguire បានបដិសេធថ្លៃពលកម្ម ២៧៨ ០០០ផោន ក្នុងមួយសប្ដាហ៍ពីក្លិបមេឃខៀវ Manchester City ដើម្បីមកចូលរួមជាមួយក្លិបបិសាចក្រហម Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Harry Maguire
កីឡាករ Harry Maguire

ក្លិបបិសាចក្រហម Man UTD ទទួលបានជោគជ័យក្នុងការនាំយកកីឡាករជម្រើសជាតិអង់គ្លេស Harry Maguire ពី Leicester City ក្នុងតម្លៃបំបែកឯតទគ្គកម្មសម្រាប់ខ្សែការពារ គឺ ៨០លានផោន។ យ៉ាងណាមិញ បើតាមកាសែត Daily Star ខ្សែការពារវ័យ ២៦ឆ្នាំ​ បានបដិសេធសំណើក្នុងការផ្លាស់ទៅ Man City ជាមួយតម្លៃខ្លួន ៧០លានផោន និងថ្លៃពលកម្ម ២៧៨ ០០០ផោនក្នុងមួយសប្ដាហ៍។

ប្រភពដដែលបន្តទៀតថា Maguire ស្ទើរតែផ្លាស់ទៅលេងនៅកីឡដ្ឋាន Etihad របស់ Man City ទៅហើយ ប៉ុន្តែអ្វីបានខុស្រឡះ ក្រោយខ្សែការពាររូបនេះបានសម្រេចចិត្តចូលរួមជាមួយលោក Ole Gunnar Solskjaer នៅ Man UTD ដែលគេអាចទទួលបានប្រាក់នឿយហត់ត្រឹមតែ ១៨០ ០០០ផោនប៉ុណ្ណះក្នុងមួយសប្ដាហ៍។

កីឡាករ Harry Maguire
កីឡាករ Harry Maguire

គួរបញ្ជាក់ផងដែរថា Maguire បង្ហាញទម្រង់លេងបានយ៉ាងល្អឲ្យ Man UTD ក្នុងការប្រកួតបើឆាក Premier League ដោយជួយឲ្យបិសាចក្រហម លត់តោខៀវ Chelsea ដោយលទ្ធផល ៤-០៕

ប្រភព៖ Sportsmole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T