ចុង​ក្រោយ​ម្តាយ​ឪពុក​បាន​ត្រឹមតែ​ឱប​សព​កូនស្រី​តូច​យំ

//s4.kh1.co/03/033e2a7bb56a805ac5cae9364891728cef2237e0.jpg
សង្គម

 ១៦-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​តូច​អាយុ​៥​ឆ្នាំ​ម្នាក់ បាន​បាត់បង់​ជីវិត ក្រោយ​ពី​បាន​យក​កន្ត្រៃ​ទៅ​ដោត​នឹង​ឌុ​យ​ភ្លើង បណ្តាល​ឲ្យ​ឆក់​ស្លាប់​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា​នេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីរាយការណ៍​បាន​បន្ត​ថា សព​កុមារី​រង​គ្រោះ​ឈ្មោះ ហឿ​ន សុវណ្ណ​នី អាយុ​៥​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក​ឪពុក​ម្តាយ ភូមិ​ទីពោ ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

https://s4.kh1.co/__image/w=650,h=379,q=100/65/65cf60756ad2854650a9033df5f3a92513a7054d.jpg

ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ដោយសារ​តែ​មានការ​ធ្វេសប្រហែស​ពី​អ​ណា​ព្យាបាល ដោយ​ពួក​គាត់​មិន​បាន​យក​ព្រី​ភ្លើង​ដែល​មាន​ចរន្ត​ភ្លើង​ទៅ​ទុកដាក់​ឲ្យ​ផុត​ពី​ដៃ​ក្មេង​ៗ​នោះ​ទេ គាប់​ជួន​កុមារី​រង​គ្រោះ​លេង​ចុះ​លេង​ឡើង នាង​ក៏​រើស​បាន​កន្ត្រៃ​ហើយ​បាន​យក​កន្ត្រៃ​នោះ​ទៅ​ដោត​ក្នុង​ព្រី​ភ្លើង ដែល​កំពុង​មាន​ចរន្ត​ឆ្លងកាត់ ទើប​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាម​តែ​ម្តង ។ ឪពុក​ម្តាយ​បាន​ត្រឹមតែ​ស្រែកយំ​ស្តាយស្រណោះ​កូនស្រី​ពេញ​ស្រឡាញ់​បាន​បាត់បង់​ជីវិត ដែល​ធ្លាប់​ឃើញ​នៅ​ហ្នឹង​មុខ​រាល់ថ្ងៃ ។ 

https://s5.kh1.co/__image/w=650,h=379,q=100/d8/d838b5e88cd72d5ee8c129984702764f4ad46abd.jpg

ករណី​នេះ​កម្លាំង​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​នគរបាល​ឃុំ​បាន​ធ្វើការ​ពិនិត្យ​សព​កុមារី​រង​គ្រោះ និង​សន្និដ្ឋាន​ពិតជា​ស្លាប់​ដោយ​ឆក់​ចរន្តអគ្គិសនី​ពិតមែន ហើយ​បាន​ប្រគល់​សព​ទៅ​អ​ណា​ព្យាបាល​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T