សូហ្វីយ៉ា សំអាងការ បើកសម្ពោធថ្មី ដោយផ្តល់នូវការបញ្ចុះតម្លៃយ៉ាងពិសេស ជូនដល់អតិថិជន!

//s6.kh1.co/e6/e6ce980cc80b16772d6991dd3b493adfd6c2477d.jpg
សង្គម

 ១៧-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ពិតជារឿងមួយដ៏គូរ​ឱ្យត្រេកអរក្រៃលែង ដែល សូហ្វីយ៉ា សំអាងការ បានរៀបចំពិធីបើកសម្ពោធជាផ្លូវការហើយ បន្ទាប់ពីបានបើកពង្រីកមុខមាត់ថ្មីរបស់ខ្លួនឱ្យធំជាងមុនកាលពីពេលថ្មីៗកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយកាលពីព្រឹកថ្ងៃទី ១៤ ខែសីហា សូហ្វីយ៉ា សំអាងការ បានប្រារព្ធធ្វើនូវពិធីបើកសម្ពោធយ៉ាងអ៊ូអរ ក្រោមការចូលរួមអបអរសាទរពីសំណាក់ភ្ញៀវកិត្តិយស ក៏ដូចជាអ្នកដែលនិយមគាំទ្រនូវសំអាងមួយនេះជាច្រើននាក់។

ពិធីសម្ពោធ សូហ្វីយ៉ា សំអាងការ 
ពិធីសម្ពោធ សូហ្វីយ៉ា សំអាងការ 
ពិធីសម្ពោធ សូហ្វីយ៉ា សំអាងការ
ពិធីសម្ពោធ សូហ្វីយ៉ា សំអាងការ

ជាមួយគ្នានេះដែរ អ្នកនាង សូហ្វីយ៉ា ដែលជាម្ចាស់សំអាងការផ្ទាល់ ក៏បានសម្តែងពីក្តីរំភើប និងរីករាយក្រៃលែងចំពោះភាពជោគជ័យដ៏ធំក្រៃលែងរបស់ខ្លួន ដោយក្រៅពីបើកសំអាងការ អ្នកនាងក៏ជាអ្នកជំនួញវ័យក្មេង ដែលជាម្ចាស់ហាងលក់ផលិតផលថែរក្សាសម្រស់ និងសាឡន សូហ្វីយ៉ា សាឡន & ខូស្មិចទិច Sofiya Salon & Cosmetic ដ៏ល្បីល្បាញមួយរូបផងដែរ។។

អ្នកនាង សូហ្វីយ៉ា
អ្នកនាង សូហ្វីយ៉ា

ទន្ទឹមនឹងនេះ ដើម្បីជាការអបអរសាទរពិធីបើកសម្ពោធថ្មី សូហ្វីយ៉ា សំអាងការ ក៏មានប្រូម៉ូសិនយ៉ាងពិសេស ដោយផ្តល់ជូនអតិថិជនរបស់ខ្លួននូវការបញ្ចុះតម្លៃដល់ទៅ ១០% រយៈពេល២ខែ គឺនៅក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះផងដែរ។

សូហ្វីយ៉ា សំអាងការ មានគ្រឿងអលង្ការ ព្រមទាំងសម្លៀកបំពាក់កូនក្រមុំកូនកម្លោះគ្រប់ប្រភេទ ដែលសុទ្ធតែជាម៉ូតថ្មីៗកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ និងមានការច្នៃប្រឌិតឡើងយ៉ាងប្រណីតៗ ធានាផ្តល់ជូននូវទំនុកចិត្តយ៉ាងខ្ពស់ជូនអតិថិជនគ្រប់ទិសទី។

សូហ្វីយ៉ា សំអាងការ រីករាយរង់ចាំស្វាគមន៍អតិថិជនជាទីស្រលាញ់ ជាមួយនឹងសេវាកម្មដ៏សម្បូរបែបដូចជា សំអាងការបែបសម័យចំសម័យ បុរាណចំបុរាណ ពិធីការ អាចារ្យ ភ្លេងសម័យ ភ្លេងខ្មែរ រៀបចំតុបតែងគេហដ្ឋាន រៀបចំផ្កាស្រស់សម្រាប់កម្មវិធីផ្សេងៗ និងមានទទួលថតរូប ព្រមទាំងថតវីដេអូកម្រិត HD ជូនដល់លោកអ្នកផងដែរ។

គួរឱ្យដឹងផងដែរថា ទោះបីជាមានអាយុទើបតែ ៣១ ឆ្នាំ ក្តី ប៉ុន្តែអ្នកនាង សូហ្វីយ៉ា ​ដែលជាម្ចាស់សំអាងមួយនេះ ពិតជាមានបទពិសោធន៍ខ្ពស់ និងតែងទទួលបាននូវការកោតសរសើរយ៉ាងខ្លាំងពីអតិថិជន ដែលភាគច្រើនអថិតិជនក៏តែងតែហៅអ្នកនាងថា ជាអ្នកជំនួញវ័យក្មេងទៀតផង។​ 

ដូច្នេះប្រសិនបើលោកអ្នកប្រាថ្នាចង់បាននូវភាពស្រស់ស្អាតនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់លោកអ្នក សូមកុំភ្លេចជ្រើសយកសេវាកម្មដ៏សម្បូរបែបពី សូហ្វីយ៉ា សំអាងការ ដែលមានទីតាំងនៅផ្ទះលេខ ៤៧-៤៩ ផ្លូវ ១០០៣​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងទូរស័ព្ទលេខ 012 800050 016 682288 ឬហ្វេសប៊ុក សូហ្វីយ៉ា សំអាងការ

គ្រួសាររបស់អ្នកនាង សូហ្វីយ៉ា 
គ្រួសាររបស់អ្នកនាង សូហ្វីយ៉ា 
ពិធីសម្ពោធសូហ្វីយ៉ា សំអាងការ
ពិធីសម្ពោធសូហ្វីយ៉ា សំអាងការ
ពិធីសម្ពោធសូហ្វីយ៉ា សំអាងការ
ពិធីសម្ពោធសូហ្វីយ៉ា សំអាងការ
ពិធីសម្ពោធសូហ្វីយ៉ា សំអាងការ
ពិធីសម្ពោធសូហ្វីយ៉ា សំអាងការ
ពិធីសម្ពោធសូហ្វីយ៉ា សំអាងការ
ពិធីសម្ពោធសូហ្វីយ៉ា សំអាងការ
ពិធីសម្ពោធសូហ្វីយ៉ា សំអាងការ
ពិធីសម្ពោធសូហ្វីយ៉ា សំអាងការ
អ្នកនាង សូហ្វីយ៉ា
អ្នកនាង សូហ្វីយ៉ា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T