ឈ្នះហើយស្រួលទៀត! អ្នកឈ្នះម៉ូតូកង់បីម៉ាក TVS ខែកក្កដានេះ ក្រុមហ៊ុនយករង្វាន់ជូនឲ្យដល់ផ្ទះតែម្តង

//s6.kh1.co/27/27f3c346cfc4f1ec978c2fd5be60da668a7721a4.jpg
សង្គម

 ១៦-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ សម្រាប់ខែថ្មីនេះ ក្រុមហ៊ុនម៉ូតូកង់បីដ៏ល្បីម៉ាក TVS នៅតែបន្តស្វែងរកអតិថិជនមានសំណាងរបស់ខ្លួនប្រចាំខែ ដែលបានជាវម៉ូតូកង់បីម៉ាក TVS យកទៅប្រើប្រាស់ ពីក្រុមហ៊ុនរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនម៉ូតូកង់បី TVS បានធ្វើការចាប់រង្វាន់ផ្សងសំណាងសម្រាប់អតិថិជនរបស់ខ្លួនប្រចាំខែកក្កដា ដែលមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា ប្រេងម៉ាស៊ីន ទូរស័ព្ទដៃស្មាតហ្វូន និងរង្វាន់ធំគឺម៉ូតូកង់បីម៉ាក TVS King Deluxe ស៊េរីឆ្នាំ ២០១៩ ចំនួន២គ្រឿង។

ក្នុងនោះដែរ សម្រាប់អតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំប្រចាំខែនោះ បានទៅលើឈ្មោះ ខុន សាវ៉ាត់ នៅខណ្ឌឬស្សីកែវ ដែលមានកន្ទុយឆ្នោតលេខ 004252 និងអតិថិជនមួយរូបទៀត មានឈ្មោះ ផន ភានមកពីខេត្តព្រះសីហនុ ដែលមានកន្ទុយឆ្នោតលេខ 004382 ។

ចាប់រង្វាន់ប្រចាំខែ កក្កដា
ចាប់រង្វាន់ប្រចាំខែ កក្កដា
ចាប់រង្វាន់ប្រចាំខែ កក្កដា
ចាប់រង្វាន់ប្រចាំខែ កក្កដា

យ៉ាងណាក្តី សម្រាប់ខែថ្មីនេះ ក្រុមហ៊ុនម៉ូតូកង់បីម៉ាក​ TVS កាន់តែបង្កើនភាពងាយស្រួលជាងមុនសម្រាប់អតិថិជនដែលមានសំណាងរបស់ខ្លួន ដោយលើកនេះក្រុមហ៊ុន បានចុះទៅចែករង្វាន់សម្រាប់ អ្នកឈ្នះមកពីខេត្តព្រះសីហនុ ដល់ទីកន្លែងរស់នៅរបស់ពួកគាត់ផ្ទាល់តែម្តង។

ទាំងនេះ គឺពិតជាផ្តល់ក្តីរំភើបដល់អតិថិជនដែលបានឈ្នះរង្វាន់ពីក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS ខ្លាំងមែនទែន ព្រោះថាគាត់មានសំណាងហើយ ថែមទាំងមិនបាច់ត្រូវចំណាយថវិកាអ្វី ធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីទទួលយករង្វាន់នោះទេ។

អ្នកឈ្នះរង្វាន់ធំ
អ្នកឈ្នះរង្វាន់ធំ
អ្នកឈ្នះរង្វាន់ធំ
អ្នកឈ្នះរង្វាន់ធំ

មិនត្រឹមតែប៉ុណ្ណោះ បើតាមប្រសាសន៍របស់លោក ខុន សាវ៉ាត់ នៅរាធានីភ្នំពេញ ក្នុងខណ្ឌឬស្សីកែវ ដែលជាអ្នកឈ្នះម៉ូតូកង់បីមួយគ្រឿងប្រចាំខែកក្កដា បានឲ្យដឹងថា៖

“ខ្ញុំពិតជាសប្បាយចិត្តដែលឈ្នះបានម៉ូតូកង់បីម៉ាក TVS ប្រចាំខែកក្កដា ហើយរង្វាន់គឺពិតៗ មិនក្លែងក្លាយនោះទេ”។

ឯចំណែកអតិថិជនមួយរូបទៀត ដែលជាអ្នកឈ្នះរង្វាន់ធំម៉ូតូកង់បីម៉ាក TVS មួយរូបទៀតមកពីខេត្តព្រះសីហនុ បានឲ្យដឹងថា៖

“ដំបូងឡើយខ្ញុំមិនជឿថាខ្លួនជាអ្នកឈ្នះទេ ហើយពេលនេះខ្ញុំពិតជារំភើប ព្រោះរង្វាន់ពីក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS ពិតជាឈ្នះពិតប្រាកដមែន។ ជាចុងក្រោយខ្ញុំសូមផ្តាំទៅអ្នកដែលចង់ទិញម៉ូតូកង់បីយកមកប្រើប្រាស់ សូមទិញម៉ូតូកង់បីម៉ាក TVS ព្រោះម៉ាកនេះពិតជាល្អ មានកម្លាំងខ្លាំង និងធន់ស្រួលប្រើ ហើយថែមទាំងមានសំណាងឈ្នះរង្វាន់ទៀត”។

អ្នកឈ្នះនៅខេត្តព្រះសីហនុ
អ្នកឈ្នះនៅខេត្តព្រះសីហនុ

គួររម្លឹកដែរថា សម្រាប់ការចែករង្វាន់ធំជូនអតិថិជនមានសំណាងប្រចាំខែកក្កដា គឺក្រុមហ៊ុនបានចុះទៅចែកជូនដល់ទីកន្លែងរបស់ពួកគាត់តែម្តង ព្រោះថាទាំងនេះគឺដើម្បីសម្រាលបន្ទុក និងចង់បង្ហាញជូនដល់អតិថិជនទាំងអស់ឲ្យបានដឹងថា ការចែករង្វាន់ដល់អ្នកឈ្នះគឺមិនក្លែងក្លាយ និងមានភាពសុក្រិតយុត្តិធម៌មួយរយភាគរយ។

យ៉ាងណាក្តី សម្រាប់អ្នកមិនទាន់ឈ្នះកុំទាន់អស់សង្ឃឹម ព្រោះថាក្រុមហ៊ុននៅតែបន្តធ្វើការស្វែងរកអ្នកឈ្នះ ជារៀងរាល់ខែរហូតដល់បំណាច់ឆ្នាំ ដែលមានរង្វាន់ធំជារថយន្តដ៏ទំនើប Toyata Hilux Revo 2019 ម៉ូតូកង់បី TVS King Deluxe ស៊េរីឆ្នាំ ២០១៩ ទឹកប្រាក់សុទ្ធរហូតដល់ ១០០០ ដូល្លារ ទូរស័ព្ទដៃស្មាតហ្វូន និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។

សូមរួសរាន់ឡើងសម្រាប់អតិថិជន​ដែលមានបំណងជាវម៉ូតូកង់បីម៉ាក TVS កុំបង្អង់យូរ ព្រោះរាល់ការជាវម៉ូតូកង់បីម៉ាក TVS ទាំងអស់ សុទ្ធតែទទួលបានសន្លឹកឆ្នោត ដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំខែ ។ ឯចំណែកអតិថិជន ដែលមិនទាន់ឈ្នះរង្វាន់ប្រចាំខែ សូមកុំទាល់អាក់អន់ស្រពន់ចិត្តអី ព្រោះរាល់សន្លឹកឆ្នោតទាំងអស់ ដែលមិនទាន់ឈ្នះនឹងត្រូវចាប់រង្វាន់ម្តងទៀត នៅបំណាច់ឆ្នាំ ២០១៩ ដែលមានរង្វាន់កាន់តែធំ កាន់តែច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត។

បញ្ជាក់បន្ថែមថា សម្រាប់អតិថិជនដែលចង់ជាវម៉ូតូកង់បីម៉ាក TVS ប៉ុន្តែមិនមានថវិកាគ្រប់គ្រាន់ នៅពេលនេះមិនមែនចោទជាបញ្ហាតទៅទៀតនោះទេ ព្រោះថាក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS បានសហការជាមួយធនាគារឯកទេសអ៊ីអន ដែលផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក្នុងការបង់រំលស់ផងដែរ៕

អ្នកឈ្នះរង្វាន់ប្រេងម៉ាស៊ីន
អ្នកឈ្នះរង្វាន់ប្រេងម៉ាស៊ីន
អ្នកឈ្នះរង្វាន់ទូរស័ព្ទ
អ្នកឈ្នះរង្វាន់ទូរស័ព្ទ
អ្នកឈ្នះរង្វាន់ទូរស័ព្ទ
អ្នកឈ្នះរង្វាន់ទូរស័ព្ទ
អ្នកឈ្នះរង្វាន់ធំនៅខណ្ឌឬស្សីកែវ
អ្នកឈ្នះរង្វាន់ធំនៅខណ្ឌឬស្សីកែវ
អ្នកឈ្នះរង្វាន់ធំនៅខេត្តព្រះសីហនុ
អ្នកឈ្នះរង្វាន់ធំនៅខេត្តព្រះសីហនុ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T