តារាបង្ហាញម៉ូតក្នុង Internet ឈ្មោះ Isabella Yang Qihan ត្រូវបានគេរាយការណ៍ ថានាងប៉ុងប៉ងធើ្វអត្ដឃាត។ ជុំវិញថៃ្ងទី ១១ ម៉ោង៤និង៣០នាទីនៅសណ្ឋាគារ Huaqiao នាងបានអង្គុយលើមាត់ បង្អួត និងចង់លោតចុះមកក្រោម ព្រមទាំងគ្រវែងកំប៉ុងស្រាបៀរ សែ្បកជើងកែង និងក្រដាសផេ្សងៗ។​ សូមអរគុណដល់អ្នកពន្លត់អគ្គិភ័យ ដែលបានមកដល់ទាន់ពេលវេលា និងបានជួយនាងទាន់ពេលវេលា។ មានមនុស្សរាប់រយនាក់បានសំឡឹងមើលនាង ពីក្រោមទៅ។ នៅម៉ោង ៥ល្ងាច អ្នកសំភាសន៍បានទៅដល់ តែនាងហាក់ដូចជានៅតែមិនអាចគ្រប់គ្រង អារម្មណ៍ខ្លួនឯង និងសែ្រកពេញបន្ទប់ ទាំងសក់នៅរញ៉េរញ៉ៃ។ វាពិតជាពិបាកណាស់ថានាង កំពុងស្រែកពីអ្វី ហើយនាងក៏មានរបួសដែរ ព្រោះតែនាងគ្រវែងកែវ។ មូលហេតុដែលបណ្ដាលឲ្យមាន ដោយសារតែរូបភាព អាសអាភាសន៍របស់នាងលេចផ្សាយជាសាធារណៈ និងដោយសារតែ បុរសអ្នកមានរបស់នាងបានរៀប ការជាមួយនឹងនារីម្នាក់ដ៏ល្បីល្បាញ៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]