មិត្ដហ្វូន​រៀបចំព្រឹត្ដិការណ៍​ការប្រកួតភាពច្នៃប្រឌិតដំណោះស្រាយកំរិតខ្ពស់ Viettel Advanced Solution Track 2019 វគ្គផ្ដាច់​ព្រ័ត្រ​នៅ​កម្ពុជា​

//s5.kh1.co/7e/7e74f05d4d7f52b9f80f0491d560fd007dda02f0.jpg
បច្ចេកវិទ្យា

 ១៦-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន


ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ​២០១៩ នៅសណ្ឋាគារ​សុខា​ភ្នំពេញ ក្រុមហ៊ុន​មិត្ដ​ហ្វូន និង​សម្ព័ន្ធ Viettel Group បានរៀបចំ​ព្រឹត្ដិការណ៍​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ ​នៃ​កម្មវិធី​ការប្រកួតភាពច្នៃប្រឌិតដំណោះស្រាយកំរិតខ្ពស់អន្តរជាតិ ឬ Viettel Advanced Solution Track 2019 ក្នុង​រាជ​ធានី​ភ្នំពេញ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។

សូមស្វាគមន៍​ឯកឧត្ដម​ សង់​ ស៊ីណាវ៉ុង អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ ចំពោះ​វត្ដមាន​ចូលរួម​ជា​គណៈវិនិច្ឆ័យ​ ជាមួយ​​ក្រុម​នាយក​ប្រតិបត្ដិ​ក្រុមហ៊ុន ​និង StartUps លំដាប់​ពិភព​លោកជាច្រើនទៀត​រួម​មាន​ លោក Nguyen Manh Dzung នាយក​ប្រតិបត្ដិ​នៃ​ក្រុមហ៊ុន​ផ្សព្វ​ផ្សាយ​ CyberAgent ក្នុង​ប្រទេស​វៀតណាម និង​ថៃ លោក Michael McCarthy សាស្ដ្រាចារ្យ​សាកលវិទ្យាល័យ​​ Harvard Extension School និង​លោក Gene Soo សហស្ថាបនិក StartupsHK។

​​វគ្គ​ផ្ដាច់​ព្រ័ត្រ​គឺជា​ការ​ប្រកួត​រវាង​ក្រុម​ឆ្នើម​ចំនួន ១០ ដែល​ត្រូវ​បាន​សម្រាំង​ចេញ​ពី​បេក្ខភាពជាង ២០០ ដើម្បី​ដណ្ដើម​ជ័យ​លាភី​ចំណាត់​ថ្នាក់​ពី ១ ដល់​ ៣ ជាមួយ​ប្រាក់​រង្វាន់​សរុប​ជាង ៧៥០០ ដុល្លារ។ ពាន​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​សម្រាប់​ក្រុម​ម្ចាស់​ជ័យ​លាភី​ទាំង​ ៣ គឺ​ការកក់​កៅអី​ទៅ​​ចូលរួម​ប្រកួត​វគ្គ​ចុង​ក្រោយ​នៃ​ព្រឹត្ដិការណ៍​ VietChallenge នៅ​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ទាំង​ស្រុង​ដោយ​សម្ព័ន្ធ Viettel Group និង​មាន​ឱកាស​ឈ្នះ​ប្រាក់​រង្វាន់ ៥ ម៉ឺន​ដុល្លារ​ ព្រមទាំងត្រូវ​បាន​​ទទួល​យក​នូវគំនិត​វិនិយោគ​របស់​ពួកគេ​ដោយ​ក្រុមហ៊ុន​ American Funds លើ​ការ​បង្កើត​ StartUps ថ្មី​ផងដែរ​។

Viettel Advanced Solution Track 2019
Viettel Advanced Solution Track 2019
Viettel Advanced Solution Track 2019
Viettel Advanced Solution Track 2019

LaundryKH គឺជា​ក្រុម​តំណាង​ពី​កម្ពុជា​តែមួយ​គត់​ដែល​បាន​ចូលរួម​ការ​ប្រកួត​នេះក្នុងចំណោម​ក្រុម​ឆ្នើម​ទាំង ៩ ផ្សេងទៀត​។ គំនិត​ផ្ដួច​ផ្ដើម​ក្នុង​ការ​ប្រកួត​របស់​ពួកគេ​ផ្ដោតទៅ​លើ​ ទូរគមនាគមន៍ អប់រំ ឧបករណ៍​ផ្សារ​ភ្ជាប់​បច្ចេកវិទ្យា​អ៊ីនធឺណិត​ (IoT) ​ពាណិជ្ជកម្ម​អេឡិចត្រូនិក និងឡូជីស្ទីក ដែល​រួម​មាន  Graam, VVN, Appa, Vuihoc, MultiGlass, TiMobile, Ipfication និង Innova Solutions។

LaundryKH
LaundryKH

ក្រៅពី​ក្រុម​ឆ្នើម​ទាំង ១០ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ អ្នករៀបចំ​ព្រឹត្ដិការណ៍ VAS Track កំពុង​ដំណើរ​ការ​ចុះ​កិច្ច​សន្យា​លើ​គំនិត​វិនិយោគ​សក្ដានុពល​ជាង ២០ ទៀត​ក្នុង​ល័ក្ខខណ្ឌ​ចែករំលែក​ប្រាក់​ចំណេញពី​ ៤៥ រហូត​ដល់​ ៧៥ ភាគរយ​សម្រាប់​ឆ្នាំ​២០១៩​នេះ​។

លោក Phung Van Cuong នាយក​ប្រតិបត្ដិ​ក្រុមហ៊ុន​មិត្ដហ្វូន បាន​មាន​ប្រសាសន៍​ថា​៖

«ព្រឹត្ដិការណ៍ VAS Track ឆ្នាំ២០១៩ នេះ គឺជាការប្រកួតអន្ដរជាតិដ៏ធំមួយដែលប្រមូលផ្ដុំនូវគំនិតបច្ចេកវិទ្យាល្អៗបំផុតក្នុងពិភពលោក។ មិត្ដហ្វូន កំពុងស្វែងរកឱកាសសហការជាមួយ StartUps នានាក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្ដាលប្រទេសដទៃជុំវិញពិភពលោក ដោយសារមិត្ដហ្វូន កំណត់ខ្លួនឯងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខ ដែលតែងតែបើកទ្វារទទួលយកគំនិតថ្មីៗ និងអនុវត្ដវាជាក់ស្ដែង។ យើងចង់រួមចំណែកអភិវឌ្ឍសង្គមឌីជីថលក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត»។ 

 ក្រោម​ពាក្យស្លោក «បង្កើត​ការពិត​ថ្មី​មួយ» ការ​ប្រកួត​នេះ​គឺជា​ឱកាស​ដ៏​យុត្ដិធម៌​សម្រាប់​ StartUps ជាតិ និងអន្ដរជាតិ​ជាមួយ​​ការ​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ដ៏ឈ្លាសវៃ​ក្នុង​វិស័យ​ទូរគមនាគមន៍​ដើម្បី​បង្កើត​ផលិតផល​ និង​សេវាកម្ម​ប្រើ​ប្រាស់​នា​ពេល​បច្ចុប្បន្ន និង​ទៅថ្ងៃ​អនាគត។ ការ​ប្រកួត​នេះ​ក៏ជា​ការ​ជឿ​ជាក់​យ៉ាង​មុត​មាំ​របស់​មិត្ដហ្វូន ក្នុង​ការ​គាំទ្រ​ StartUps នៅ​កម្ពុជា និង​ជុំវិញ​ពិភព​លោក​។

ក្នុងព្រឹត្ដិការណ៍​ការប្រកួតម្សិលមិញនេះ ចំពោះជ័យលាភីលេខ១ បានទៅលើប្រទេសវៀតណាម មកពីក្រុមVVN ជ័យលាភីលេខ២ បានទៅក្រុម TiMobile និងលេខ៣បានទៅលើក្រុម Graam។

សម្រាប់​ព័ត៌មាន​លម្អិតអំពី​ព្រឹត្ដិការណ៍ការប្រកួតភាពច្នៃប្រឌិតដំណោះស្រាយកំរិតខ្ពស់អន្តរជាតិ ឬ Viettel Advanced Solution Track ឆ្នាំ​២០១៩ សុំចូលទៅកាន់​វេបសាយ http://vas.viettel.vn./

Viettel Advanced Solution Track 2019
Viettel Advanced Solution Track 2019
Viettel Advanced Solution Track 2019
Viettel Advanced Solution Track 2019
Viettel Advanced Solution Track 2019
Viettel Advanced Solution Track 2019
Viettel Advanced Solution Track 2019
Viettel Advanced Solution Track 2019
Viettel Advanced Solution Track 2019
Viettel Advanced Solution Track 2019
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T