ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែសីហា នៅប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ទៅតាមតំបន់ !

//s4.kh1.co/08/08ebef1a77ee2d7fb01f6cf8e11b5236914be55b.jpg
សង្គម

 ១៦-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែសីហានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា សម្រាប់រយៈពេលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ដោយបញ្ជាក់នៅរយៈពេលនេះ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន តាមតំបន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងធនធានទឹកបញ្ជាក់ថា ដោយសារឥទ្ធិពលខ្យល់មូសសុងនិរតី ធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅភាគខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ ២៖ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា បណ្តាខេត្តនៅភាគខាងកើតជាប់នឹងប្រទេសវៀតណាម នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី១៩-២២ ខែសីហា ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ និងផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន។ ៣៖ បណ្តាខេត្តចាប់ពីភាគកណ្តាល ទៅភាគខាងលើ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី១៩ ដល់ ២២ ខែសីហា ភ្លៀងនឹងធ្លាក់ពីមធ្យមទៅបង្គួរ។ ៤៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានខេត្តកោះកុង និងព្រះសីហនុ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី១៩ ដល់ ២២ ភ្លៀងនឹងធ្លាក់ពីមធ្យមទៅបង្គួរ៕

https://s5.kh1.co/__image/w=650,h=1058,q=100/df/df5963be0173b306d8ae4e5b95a3d64db2d8be65.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T