អស្ចារ្យខ្លាំងណាស់ ជ័យជម្នះប្រវត្តិសាស្រ្ត!! U18 កម្ពុជា លត់ម្ចាស់ផ្ទះ វៀតណាម ក្នុងជំនួបចុងក្រោយ(មានវីដេអូ)

//s4.kh1.co/64/64f0e0e4d24183cfb6a4edfc370d33e2b02e37a2.jpg
កីទ្បា

 ១៦-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

វៀតណាម៖ ការប្រកួតពានរង្វាន់ AFF U18 Championships 2019 ក្នុងប្រទេស វៀតណាម កាលពីល្ងាចថ្ងៃម្សិលមិញ ក្រុមយុវជនគោព្រៃកម្ពុជា បានយកឈ្នះម្ចាស់ផ្ទះវៀតណាម U18 ដោយលទ្ធផល ២-១ ក្នុងជំនួបចុងក្រោយបិទបញ្ចប់ពូល B។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជម្រើសដំបូងរបស់ U18 កម្ពុជា (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ជម្រើសដំបូងរបស់ U18 កម្ពុជា (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ជម្រើសដំបូងរបស់ U18 វៀតណាម (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ជម្រើសដំបូងរបស់ U18 វៀតណាម (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

ការប្រកួតតង់ទី១ ក្រុមទាំងពីមិនអាចរកគ្រាប់បាល់បាននោះទេ ប៉ុន្តែគ្រាន់តែចូលតង់ទី២ ភ្លាមខ្សែប្រយុទ្ធលេចធ្លោវ័យក្មេង សៀង ចន្ធា បានស៊ុតបាល់បញ្ចូលទីដោយប្រើជើងឆ្វេង ក្រោយការបញ្ជូលបាល់បានយ៉ាងល្អពីមិត្តរួមក្រុម មិត្ត សាមើយ នៅនាទី ៥០។ ការប្រកួតអូសបន្លាយដល់ នាទី៩០+១ វៀតណាមបានរកគ្រាប់បាល់តាមស្មើ មុននឹងកម្ពុជា រកគ្រាប់បាល់នាំមុខម្ដងទៀតដោយកីឡាករមានស្រុកកំណើតនៅខេត្តកោះកុង ធី លាង នៅនាទី ៩០+៥។ ជាលទ្ធផល U18 កម្ពុជា បានយកឈ្នះ U18 វៀតណាម ក្នុងលទ្ធផល ២-១។

សកម្មភាពក្នុងការប្រកួត (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

គួរបញ្ជាក់ផងដែរថា ៥ប្រកួតរបស់ U18 កម្ពុជា ក្នុងព្រឹត្តិការណ៍ AFF U18 Championships 2019 កម្ពុជា ឈ្នះ២ និងចាញ់៣ ពោលគឺឈ្នះថៃ ៤-៣ និងឈ្នះវៀតណាម ២-១ ខណៈយើងបានចាញ់ ក្រុមមាឌធំអូស្រា្តលី ៤-១, ម៉ាឡេស៊ី ៣-០ និង សឹង្ហបុរី ១-០។ ដូច្នេះ U18 កម្ពុជាមិនអាចឡើងទៅវគ្គបន្តបានទេ ដោយពូល B គឺក្រុមអូស្រា្តលី ចាប់ដៃម៉ាឡេស៊ី ឡើងទៅវគ្គខ្វែង៕

សូមទស្សនាវីដេអូ Highlight រវាង U18 វៀតណាម និង U18 កម្ពុជា ខាងក្រោមនេះ ៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T