ឆៃ លី​ដា​ឡែ​ន ធ្លាយ​ដំណឹង​បែក​ប្តី !

//s4.kh1.co/fc/fcb4c199dbe19f06fcdda2bdadaf263bc971ab1b.jpg
តារា & កម្សាន្ដ

 ១៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ជា​ច្រើន​ខែ​មក​ហើយ ដែល​គេ​តាមដាន​ជីវិត​ឯកជន​របស់​តារា​យេ​ៗ ឆៃ លី​ដា​ឡែ​ន និង​ស្វាមី ដោយ​មាន​តម្រុយ​ថា ស្នេហា​ប្តី​ប្រពន្ធ​ខុស​វ័យ​១​គូ​នេះ​ចាប់​ផ្តើ​អស់ចិត្ត​រហូត​ដើរ​ចេញ​រៀង​ៗ​ខ្លួន ។ តាម​ដំណឹង​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា ដា​ឡែ​ន ពិតជា​បាន​បែកបាក់​ស្នេហា ហើយ​អ្នកសិល្បៈ​មួយ​ចំនួន​សោកស្តាយ និង​អាណិត​នាង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/71/714ca86686ef974c572d8962c13ab9e94b5106fa.jpg

ចំពោះ ដា​ឡែ​ន វិញ នៅ​តែ​ញញឹម​ធ្វើ​ចិត្តរឹង​មាំ​មិន​ឲ្យ​គេ​ដឹង​ច្រើន​ជាង​នេះ​ទេ ។ បើ​ពិនិត្យ​លើ​បណ្តាញ​សង្គម​​របស់ ឆៃ លី​ដា​ឡែ​ន ដែល​មានឈ្មោះ​ពិត មឿ​ន ម៉ា​ឡែ​ន ឃើញ​ថា​មិន​មាន​បង្ហោះ​រូបភាព​ផ្អែម​ល្ហែម​វាង​នាង និង​ស្វាមី​ច្រើន​ខែ​មក​ហើយ។ ជា​ពិសេស​ឲ្យ​តែ​មាន​គេ​សួរនាំ​ពី​ស្វាមី នាង​រមែង​យក​រូបថត​ពី​មុន​ៗ​មក​បង្ហោះ ប៉ុន្តែ​ផ្ទៃក្នុង​ក្លាយជា​រឿង​តោះតើយ​ដាក់​គ្នា​យូរ​មក​ហើយ ដែល​សូ​ម្បី​តែ​សារព័ត៌មាន​ក៏​សង្ស័យ​យូរហើយ​ដែរ តែ​ទុក​ឲ្យ​សាមីខ្លួន​ទម្លាយ​ដោយ​ខ្លួនឯង។

តារាចម្រៀង​ដែល​នៅ​តែ​ធ្វើ​ចិត្ត​រឹងប៉ឹង ឆៃ លី​ដា​ឡែ​ន បាន​និយាយ​ថា ខ្លួន​ពិតជា​បែកផ្លូវ​ពី​ស្វាមី តែ​យ៉ាងណា​នាង​មិន​លម្អិត​រឿង​ដើមចម​ពី​ការ​បែកផ្លូវ​គ្នា​នេះ​ឡើយ ក្រៅពី​ពាក្យ​មិន​ចុះសម្រុង​នឹង​គ្នា។

https://s4.kh1.co/__image/w=650,h=379,q=100/6f/6fd304a91fb2db1ee49069271d0e1aec298873dc.jpg
https://s5.kh1.co/__image/w=650,h=488,q=100/47/4752e112701825e40c33673f41e126d15a9a159c.jpg

កន្លង​​មក ពេល​អ្នក​នាង live វី​ដេ​អូ​ម្តង​ៗ​ធ្លាប់​ព្រលយ​ពាក្យ​ថា បែក​ប្តី​ៗ​ហើយ ប្រិ​យ​មិត្ត​ស្មានថា ជា​ការ​និយាយ​លេង​ធម្មតា តែ​ធាតុ​ពិត​គឺ​ចែកផ្លូវ​គ្នា​ដើរ​មែន ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រវាង​អ្នក​នាង និង​អតីត​ប្តី​បាន​រាប់អាន​គ្នា​ធម្មតា ហើយ​កូនប្រុស​ដែល​ជា​ចំណងដៃ​ចែក​គ្នា​មើលថែ ។ ដោយឡែក​ បញ្ហា​បែកបាក់​នេះ ពួក​គេ​មិន​បាន​ទម្លាក់​កំហុស​ទៅ​ខាង​ណា​ទេ គឺ​អស់ចិត្ត​រៀង​ៗ​ខ្លួន ៕

https://s5.kh1.co/__image/w=650,h=488,q=100/72/72a019520993ef1011b1c6e8083f0479ca801b23.jpg
https://s6.kh1.co/__image/w=650,h=651,q=100/23/239a507361a356ae907233639b2571649002ccb4.jpg
https://s4.kh1.co/__image/w=650,h=650,q=100/36/36a6ecf4ecf8abdc60df008d671148191ee0e947.jpg
https://s5.kh1.co/__image/w=650,h=650,q=100/11/11575e2ab9537706848ce8706e128097ed5c6864.jpg
https://s6.kh1.co/__image/w=650,h=650,q=100/5c/5cd5b55135d245009d224545d05c41bd5b067782.jpg
https://s5.kh1.co/__image/w=650,h=902,q=100/40/40844661a6cfce8abb4877ba466a3d1c7e6bebd4.jpg
https://s5.kh1.co/__image/w=650,h=634,q=100/14/142394f7d5f95a04341f5dcc5ace28ff41b0e2f8.jpg
https://s4.kh1.co/__image/w=576,h=1024,q=100/35/357979bfd54df0b63e0274ad031cb3e4708fd31d.jpg
https://s4.kh1.co/__image/w=650,h=867,q=100/ff/ff2377dd044cdaa9c8a099db6c42f65ddba95254.jpg
https://s5.kh1.co/__image/w=650,h=975,q=100/43/43104d48ab0530e63d2f9e853e5c2af5ed9ba9c6.jpg

ប្រភព៖ កោះសន្តិភាព

ឆៃ លីដាឡែន
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T