Taylor Swift បរិច្ចាគប្រាក់ជាង៦ពាន់ដុល្លារ ទៅអ្នកគាំទ្រដែលគ្មានលុយបង់ថ្ងៃសាលា

//s4.kh1.co/6e/6ea390c8a3888643a2a59a7dcf5663390610c535.jpg
តារា & កម្សាន្ដ

 ១៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

បរទេស៖ តារាចម្រៀងស្រីសញ្ជាតិអាមេរិកនាងTaylor Swift បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើប និងកោតសរសើរចំពោះទឹកចិត្តរបស់នាងជាខ្លាំង។ ដោយTaylor តែងតែធ្វើអំពើសប្បុរសធម៌ បរិច្ចាគប្រាក់ដើម្បីជួយអង្គការផ្សេងៗ និងថែមទាំងជួយដល់អ្នកគាំទ្រដែលលំបាកទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នកគាំទ្រម្នាក់របស់Taylor ដែលមានឈ្មោះថា Ayesha បានចេញរៀបរាប់ពីរឿងដែលនាងមិនអាចបំភ្លេចបានមួយ ដោយ Ayesha បានផុសស្វែងរកជំនួយពីសប្បុរសជនសម្រាប់ការបង់ថ្លៃសាលារៀនរបស់នាង។ ប៉ុន្តែស្រាប់តែ២ម៉ោងក្រោយមកមានរឿងដែលមិនគួរឲ្យជឿបានកើតឡើង គឺTaylor បានផ្ទេរប្រាក់ឲ្យនាងចំនួនជាង៦ពាន់ដុល្លារកាណាដា(ស្មើនឹង៥០០០ដុល្លារអាមេរិក) និងភ្ជាប់ឲ្យពាក្យលើកទឹកចិត្តមួយឃ្លាថា៖

« Ayesha រៀនតទៀតណា៎ ខ្ញុំស្រលាញ់អ្នក! Taylor»

ជាមួយគ្នានេះ Ayesha បានរៀបរាប់លម្អិតបន្ថែមពាក់ព័ន្ធនឹងរឿងនេះថា នាងពិតជារំភើបខ្លាំងណាស់ ព្រោះក្រុមគ្រួសាររបស់នាងទាំងមូលកំពុងតែមានបញ្ហាសេដ្ឋកិច្ច។ ម្តាយរបស់នាងមានជំងឺតម្រងនោមរ៉ាំរ៉ៃដំណាក់កាលទី៣។ ទាំងបញ្ហាជំងឺម្តាយផង ទាំងថ្លៃបង់សាលាផងបានធ្វើឲ្យសមាជិកគ្រួសារទាំងមានការខ្វល់ខ្វាយយ៉ាងខ្លាំង ប៉ុន្តែសំណាងល្អដែលទទួលបានការបរិច្ចាគពីTaylor មកជួយសម្រាលបន្ទុកបានច្រើនតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំ២០១៥ Taylorក៏បានបរិច្ចាគប្រាក់ចំនួន៥០,០០០ដុល្លារអាមេរិក ឲ្យទៅក្មេងអាយុ១១ឆ្នាំដែលមានជំងឺមហារីកគ្រាប់ឈាម និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលជិតមួយឆ្នាំ។

ដោយឡែកទាំងនេះគឺជាហេតុផលមួយដែលធ្វើឲ្យTaylor មានអ្នកស្រលាញ់ និងចូលចិត្តនាងកាន់តែច្រើន។ ជាពិសេសនាងចូលចិត្តអ្នកដទៃបែបស្ងាត់ៗ និងមិនប្រកាសឲ្យអ្នកកាសែតបានដឹងនោះទេ៕ 

សូមទស្សនារូបភាពខាងក្រោម៖

Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
ចំនួនទឹកប្រាក់ដែលនាងបានបរិច្ចាគ
ចំនួនទឹកប្រាក់ដែលនាងបានបរិច្ចាគ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T