ខ្លាំងបាត់!! Kante ទម្លាយប្រាប់តំបន់លេងដែលខ្លួនអាចធ្វើបានល្អនៅ Chelsea

//s5.kh1.co/a3/a39782931ac7b9ed56a7d8c9836379ad3fc94e1e.jpg
កីទ្បា

 ១៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ខ្សែបម្រើ N’Golo Kante បាននិយាយថាខ្លួនពេញចិត្តនឹងតំបន់ដែលត្រូវលេងកាលពីរដូវកាលមុន ក្រោយពីរូបគេត្រូវអតីតអ្នកចាត់ការទូទៅលោក Maurizio Sarri ដាក់ឲ្យប្រយុទ្ធច្រើនជាងការពារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kante
កីឡាករ Kante

ថ្លែងប្រាប់ទៅកាន់សារព័ត៌មាន GOAL ជម្រើសជាតិបារាំង Kante បានឲ្យដឹងថាគេពេញចិត្តនឹងការលេងនៅតំបន់បម្រើប្រយុទ្ធ ដែលជាតួនាទីលោក Sarri ដាក់ឲ្យគេលេងកាលពីរដូវកាលមុន។

“ខ្ញុំពេញចិត្តលេងនៅតួនាទីមួយនេះ ដែលជាតំបន់ដែលខ្ញុំបានលេងកាលពីរដូវកាលមុន។” សម្ដីរបស់ Kante។

កីឡាករ Kante
កីឡាករ Kante

កីឡាករមុខសូវញញឹមរូបនេះ ត្រូវបានលោក Sarri ដាក់ឲ្យគេលេងក្នុងតួនាទីបម្រើប្រយុទ្ធច្រើនជាងបម្រើការពារ ដែលជាតួនាទីដែលគេធ្លាប់លេងនៅ Leicester City និងក្រុមជម្រើសជាតិបារាំង។

យ៉ាងណាមិញ បើទោះបីជាផ្លាស់ប្ដូរពីការលេងបម្រើការពារ ទៅបម្រើប្រយុទ្ធពិតមែន ប៉ុន្តែ Kante បំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ ដោយជួយឲ្យតោខៀវ គ្រងតំណែងជើងឯក UEFA Europa League កាលពីរដូវកាលមុន៕

ប្រភព៖ Fox Sports Asia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T