ឃើញ​ហើយ​គ្រួសារ​ស្លុតចិត្ត​… កុមារី​តូច​២​នាក់​ស្លាប់​ដោយ​ឱប​គ្នា​ជាប់

//s5.kh1.co/a0/a04a7207032fbbc3a1b45c764832bf0f6720f0f5.jpg
សង្គម

 ១៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កុមារី​២​នាក់​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​បាន​លង់ទឹក​ដោយ​ឱប​គ្នា​ស្លាប់​ក្នុង​ស្រះ ខណៈ​តាម​ជីតា​ទៅ​ឃ្វាលគោ​នៅ​វាលស្រែ​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ ពី​ផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​2​និង​30​នាទី​រសៀល ថ្ងៃ​ទី​15 ខែសីហា ឆ្នាំ​2019 នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ចារ​ថ្មី ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/47/470f58f95ff85ce6c4cbd5c440c92bb06fc8fa0a.jpg

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​កុមារ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​នេះ ម្នាក់​ឈ្មោះ ឆ​ន សុទ្ធ​រក្សា អាយុ​8​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សាំង ក​ញ្ច​នា អាយុ​6​ឆ្នាំ ពួក​គេ​ទាំង​២​នាក់​បងប្អូន​ជីដូន​មួយ​​នឹង​គ្នា ហើយ​រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ក្រុម​គ្រួសារ​កុមារ​រង​គ្រោះ​បាន​បន្ត​ថា មុន​កើតហេតុ កុមារី​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន​បាន​តាម​ជីតា​របស់​ពួក​គេ​ទៅ​ឃ្វាលគោ​នៅ​ឯ​វាលស្រែ លុះដល់​ម៉ោងជាង​2​រសៀល ជីតា​រក​ចៅ​មិនឃើញ គាត់​ក៏​ចង​គោ​ទុក​ចោល ហើយ​ដើរមក​រក​ចៅ​នៅ​ឯ​ផ្ទះ ប៉ុន្តែ​នៅ​តែ​មិនឃើញ​ទៀត ដោយ​មានការ​សង្ស័យ​ក្រែង​ចៅ​ចុះ​លេង​ទឹក​ក្នុង​ស្រះ​ហើយ​លង់ទឹក​ស្លាប់​នោះ ពួក​គាត់​ក៏​ហៅ​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​ឱ្យមក​ជួយ​រាវរក ស្រាប់តែ​ប្រទះ​ឃើញ​កុមារី​រង​គ្រោះ​ឱប​គ្នា​ស្លាប់​នៅ​ក្នុង​ទឹក​ទាំង​ពីរ​នាក់​បាត់​ទៅ​ហើយ​។

https://s6.kh1.co/__image/w=650,h=379,q=100/57/57f0b2a35d832a2e922b0db5ebbaab93531841bd.jpg
https://s6.kh1.co/__image/w=650,h=379,q=100/28/286a1f05266e8aee368af7784abbd088dfc5008e.jpg

ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ រួច​បាន​កំណត់​ថា ការ​ស្លាប់​របស់​កុមារី​ទាំង​2​នាក់​នេះ គឺ​ពិតជា​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន និង​បាន​ប្រគល់​សព​កុមារី​រង​គ្រោះ​ទាំង 2​នាក់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។

https://s6.kh1.co/__image/w=650,h=379,q=100/8a/8a43875f099d3454965bdbee4d194e60427b0d6f.jpg

សូម​រំលឹក​ថា ជា​រើ​យ​ៗ​ឱ្យ​តែ​ដល់​ខែវស្សា រដូវ​ទឹក​ឡើង និង​មាន​ភ្លៀង​ធ្លាក់ទឹក​ពេញ​ស្រះ បឹងបួរ គេ​សង្កេត​ឃើញ​មាន​កុមារ​លង់​ទឹកជា​ញឹកញាប់​ណាស់ ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៥ សីហា​កន្លង​ទៅ​នេះ នៅ​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ក៏​កើត​មាន​ករណី​កុមារ​អាយុ​ជាង​១​ឆ្នាំ​បាន​ធ្លាក់ទឹក​ប្រឡាយ​លង់​ស្លាប់​ផង ខណៈ​ជីដូន​ជា​អ្នក​មើលថែ​ចៅ និង​មាន​ជំងឺ​ដេក​លក់​មួយភាំង​ធ្វើ​ឱ្យ​ចៅស្រី​ទៅ​លេង​ទឹក​ប្រឡាយ​លង់​ស្លាប់​​​តែ​ម្តង ។ ហេតុនេះ​ហើយ សូម​ឪពុក​ម្តាយ អាណា​ព្យា​ល គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត៕ 

https://s6.kh1.co/__image/w=650,h=379,q=100/87/873aceb018bae6b3d23a66a81334098cef732c69.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T