លើកទី១ ពាក់មី ច្រៀងប៉ះ បាន មុន្នីល័ក្ខ ពិតជាពីរោះប្លែកមិនណយទេ (មានវីដេអូ)

//s5.kh1.co/12/12b1157b43857f62b60e1c93ecfd009468af1f7a.jpg
តារា & កម្សាន្ដ

 ១៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម ស្រាប់តែមានរឿងដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់មហាជន ក៏ដូចជាអ្នកគាំទ្រខ្លាំងមែនទែន នៅពេលដែលឃើញតារាកំប្លែង ក៏ដូចជាតារាចម្រៀងប្រចាំផលិតកម្មថោន លោក ពាក់មី ច្រៀងបទ Cover រួមគ្នាជាមួយតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា បាន មុន្នីល័ក្ខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្នកទាំងពីរបានច្រៀងបទមរតកដើម មានចំណងជើងថា “សុំថតមួយ” ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំងមែនទែន ព្រោះថាអ្នកទាំងពីរពិតជាសាកសម សម្រាប់បទចម្រៀងមួយបទនេះ។

យ៉ាងណាក្តី នេះគឺជាលើកទី១ហើយដែលលោក ពាក់មី បានច្រៀងរួមជាមួយកញ្ញា បាន មុន្នីល័ក្ខ បែបនេះ។ ម៉្យាងវិញទៀត អ្នកគាំទ្រក៏មានភ្ញាក់ផ្អើលមិនតិចនោះដែរ ដែលឃើញអ្នកទាំងពីរច្រៀងរួមគ្នា ព្រោះថាតារាចម្រៀងម្នាក់នៅផលិតកម្មថោន ឯម្នាក់ទៀតនៅផលិតកម្មរស្មីហង្សមាស ក៏ប៉ុន្តែបែរជាមានឱកាសច្រៀងរួមគ្នា ពិតជាប្លែកអារម្មណ៍មែនទែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖

បទ “សុំថតមួយ”
បទ “សុំថតមួយ”
បទ “សុំថតមួយ”
បទ “សុំថតមួយ”
បទ “សុំថតមួយ”
បទ “សុំថតមួយ”
ពាក់មីបាន មុន្នីល័ក្ខ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T