“GREEN Generation” ប្រធានបទសម្រាប់ពិព័រណ៍កុមារលើកទី៧ ក្នុងខែតុលា ខាងមុខនេះ!

//s6.kh1.co/8f/8fc7f38d473bd8626fcf6ea4b6587a78c9fcdc3d.jpg
សង្គម

 ១៥-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ វេទិកាប្រមូលផ្តុំកុមារ និងក្រុមគ្រួសារប្រមាណជាង ៣០០០០ នាក់ នឹងមកដល់ជាថ្មីនាថ្ងៃទី១៩-២០ ខែតុលា ខាងមុខនេះ នៅសាលពិពរ័ណ៍កោះពេជ្រ ជាមួយនឹងប្រធានបទពិសេសប្រចាំឆ្នាំ “GREEN Generation” ដែលនឹងចែករំលែកនូវភាពសប្បាយរីករាយ និងចំណេះដឹងអំពីការថែរក្សាបរិស្ថាន ការដាំដើមឈើ ការកែច្នៃរបស់របរចាស់ទៅជារបស់ថ្មី អត្ថប្រយោជន៍នៃថង់ក្រណាត់ និងការគ្រប់គ្រងសម្រាម។ ប្រធានបទឆ្នាំនេះមានគោលបំណងផ្សព្វផ្សាយចំណេះដឹងពីបរិស្ថានដល់កុមារតូចៗ និងបង្កើតទម្លាប់ល្អក្នុងការបន្ថយ និងគ្រប់គ្រងសំរាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិព័រណ៍កុមារលើកទី៧ នឹងរៀបចំការប្រកួតថ្មីៗសម្រាប់ប្អូនៗបញ្ចេញសមត្ថភាពនៅលើឆាកដូចជា៖

- ការប្រកួតនិយាយជាសាធារណៈក្រោមប្រធានបទ “ខ្ញុំអាចដាំដើមឈើ”
- ការប្រកួតសំណេរខ្លីក្រោមប្រធានបទ “ខ្ញុំអាចបន្ថយប្លាស្ទិក”
- ការប្រកួតដើរម៉ូតជាមួយនឹងសម្លៀកបំពាក់កែច្នៃពីសម្ភារៈចាស់ៗ

ពិព័រណ៍កុមារលើកទី៧ 
ពិព័រណ៍កុមារលើកទី៧ 

ក្រៅពីការប្រកួត កុមារនឹងទទួលបានបទពិសោធន៍ថ្មីពីការរៀនកែច្នៃសម្ភារៈ ដែលពួកគេឈប់ប្រើប្រាស់នៅផ្ទះ (Recycle Workshop) រៀនដាំរុក្ខជាតិបៃតងនៅផ្ទះ រៀនបន្ថយផ្លាស្ទិក និងប្រើប្រាស់ឡើងវិញក្នុងការរស់នៅប្រចាំថ្ងៃ (Reduce and Reuse)។

ពិព័រណ៍កុមារលើកទី៧ 
ពិព័រណ៍កុមារលើកទី៧ 

បន្ថែមពីលើប្រធានបទថ្មីនេះ ដូចសព្វមួយដងមាតាបិតានឹងរីករាយជាមួយការដើរទិញទំនិញ ប្រមាណជាង ៥០០០ មុខ ដែលនឹងបញ្ចុះតម្លៃរហូតដល់ ៥០% រួមជាមួយកម្មវិធីផ្ដល់ជូនពិសេសៗពីបណ្ដាក្រុមហ៊ុនមកពីវិស័យដូចជា សាលារៀន ទឹកដោះគោ ខោទឹកនោម អាហារបំប៉ន របស់ក្មេងលេង សម្ភារៈសិក្សា ធានារ៉ាប់រង ធនាគារ គ្រឿងសង្ហារឹម គ្រឿងអេឡិចត្រូនិច និងផលិតផលសម្រាប់កុមារនិងគ្រួសារជាច្រើនប្រភេទពីក្រុមហ៊ុនល្បីៗជាង ៣០០ ស្ដង់។

ពិព័រណ៍កុមារលើកទី៧ 
ពិព័រណ៍កុមារលើកទី៧ 

មិនតែប៉ុណ្ណោះក៏មានទីធ្លាលេងកម្សាន្តចំនួន៩ នឹងត្រូវរៀបចំជាពិសេសសម្រាប់កុមារតូចៗ ដែលភ្ជាប់មកជាមួយនូវទីធ្លាដាំដើមឈី កែច្នៃរបស់ប្រើប្រាស់ កន្លែងពិសោធន៍វិទ្យាសាស្រ្ដ លេងកូនបាល់ សង់ Lego និង Doydoy ទីលានប្រណាំងកង់ ជាមួយនឹងទីធ្លាកម្សាន្ដជាច្រើនផ្សេងទៀត។

ពិព័រណ៍កុមារលើកទី៧ 
ពិព័រណ៍កុមារលើកទី៧ 

ពិព័រណ៍កុមារ និងគ្រួសារលើកទី៧ នឹងធ្វើឡើងនៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ ព្រឹកដល់ ៨ យប់ នៅអគារពិព័រណ៍កោះពេជ្រ ក្រោមការរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយសាលាអន្ដរជាតិ SCIA និងម្ស៉ៅទឹកដោះគោ Nurtigold រួមសហការឧបត្ថម្ភដោយ Eco International School, Drypers, Elibell, Wakodo, Nutrilatt, Abbott, Biolane, Annam Outlet, Canadia Bank ដៃគូធ្វើដំណើរដោយ Grab។

ពិព័រណ៍កុមារលើកទី៧ 
ពិព័រណ៍កុមារលើកទី៧ 

ទំនាក់ទំនងទិញស្ដង់ និងសួរព័ត៌មានឥឡូវនេះតាមរយៈទូរស័ព្ទលេខ 012 230 140 ឬ 010 911 776  និងទំព័រហ្វេសប៊ុក Kids Fair & Family Expo Anussa - ពិព័រណ៍កុមារ និងគ្រួសារ Anussa Events

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T