ក្រោយរៀបការហើយ Push បែរជាហៅប្រពន្ធថា«ម៉ែ» ព្រោះមូលហេតុនេះ!

//s6.kh1.co/58/58bade41b9ea8347ad900cc2e78c405fb3d5b1ef.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ កាលពីទិវាគុណម្តាយកន្លងទៅថ្មីៗនេះ តារាសម្តែងប្រុសរូបសង្ហាលោក Push Puttuchai បានបង្ហោះនូវរូបថតញុំាអាហារពេលល្ងាចដ៏សែនរ៉ូមែនទិក ជាមួយនឹងប្រពន្ធជាទីស្រលាញ់របស់លោក គឺតារាសម្តែងស្រី Jooy Warattaya ហើយក្នុងនោះលោក ក៏ថែមទាំងបានសរសេរអត្ថន័យ នៅខាងក្រោមរូបថតនេះថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«ថ្ងៃស្អែកគឺជាទិវាគុណម្តាយហើយ ចឹងហើយខ្ញុំត្រូវតែនាំអ្នកម៉ាក់របស់ខ្ញុំមកពេលល្ងាច»។

តួយ៉ាង ពាក្យដែលលោក Push បានហៅភរិយារបស់លោកថា​ «អ្នកម៉ាក់» នេះ បានធ្វើឲ្យប្រិយមិត្តគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសង្ស័យថាអ្នកទាំងពីរប្រាកដជាមានដំណឹងល្អ ក្លាយជាលោកប៉ាអ្នកម៉ាក់គេជាមិនខាន។

Push នាំJooy ទោញុំាអាហារពេលល្ងាចយ៉ាំងរ៉ូមែនទិក
Push នាំJooy ទោញុំាអាហារពេលល្ងាចយ៉ាំងរ៉ូមែនទិក

ប៉ុន្តែយោងតាមកិច្ចសម្ភាសន៍កាលពីថ្មីៗនេះ បានធ្វើឲ្យតារាប្រុសលោក Push ផ្ទុះសំណើចជាខ្លាំង ដោយលោកបាននិយាយបកស្រាយថា៖

«ខ្ញុំចូលចិត្តហៅ Jooy ថាម៉ាក់បែបនេះ ពីព្រោះតែជាធម្មតា Jooy គឺពិតជាដូចជាអ្នកម៉ាក់ម្នាក់ខ្លាំងណាស់ នាងពូកែរៀបចំចាត់ចែងរឿងគ្រប់យ៉ាងបានយ៉ាងល្អ។»

មិនតែប៉ុណ្ណោះ ក្នុងនោះPush ក៏បាននិយាយពីគម្រោងយកកូនដំបូងផងដែរ ដោយបច្ចុប្បន្ននេះលោកនិង Jooy កំពុងតែខិតខំព្យាយាមប្រឹងប្រែងសម្រាប់រឿងនេះ ហើយលោកក៏ចង់ឲ្យJooy ឈប់សម្រាកមួយរយៈពេល ក្នុងការទទួលថតខ្សែភាពយន្ត ឬក៏ការងារសិល្បៈផ្សេងៗដែលប្រើរយៈពេលយូរផងដែរ ពីព្រោះថាវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់នាង មានសម្ពាធពិបាកមានកូន ហើយម៉្យាងវិញទៀតនោះគឺ ខ្លាចពិបាកថាអាចនឹងចៃដន្យមានផ្ទៃពោះក្នុងអំឡុងពេលថតក៏ថាបានដែរ៕   

Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T