Miley Cyrus សង្ឃឹមថាមង្គលការរបស់នាង ជាមួយLiam Hemsworth អាចត្រូវគ្នា ឡើងវិញម្តងទៀត

//s5.kh1.co/13/130863387b289e2f2b5242ca1c0a7c8a84277fcc.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អា​មេរិកដូចដែល​អ្នក​គាំ​ទ្រ ​បាន​ដឹង​រួច​មក​ហើយ​ថា ទំនាក់​ទំនង​រវាង​Miley Cyrus និង​Liam Hemsworth ធ្លាប់​មាន​បញ្ហា​នឹង​គ្នា​ តាំង​តែ​ពី​ពេល​ដំបូង​មក​ហើយ​ គឺ​ថា​មុន​ពេល​ដែល​ពួកគេ សម្រេចចិត្ត​ថារៀប​ការ ​ជាមួយ​គ្នា​នេះ​ទៅ​ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយ​ឡែក​កាល​ពី​ពេល​ថ្មី​ៗ​ ស្រាប់​តែ​លេចលឺ​ដំណឹង​ថា ពួក​គេគ្រោង​នឹង​លែង​លះ​គ្នា  បន្ទាប់​ពី​រៀប​ការ​ជាមួយ​គ្នា ​បាន​ត្រឹម​តែ​៧​ខែ​ប៉ុណ្ណោះ​។ ក៏​ប៉ុន្តែ​គេសង្កេត​ឃើញ​ថាMiley Cyrus ហាក់​ដូច​ជា​មិន​ចង់ចុះហត្ថលេខា លើ​លិខិត​លែង​លះ​នោះ​ទេ។ ដោយ​នាង​សង្ឃឹម​ថា​ ទំនាក់​ទំនង​រវាង​នាង​និងLiam ពិត​ជា​អា​ចស្រោច​ស្រង់ ​ឡើ​ងវិញ​បាន​​ជា​ថ្មី​។

តា​ម​ប្រភពដែល​បាន ប្រាប់​ដល់​ទស្សនាវដ្តី​People បាន​ឲ្យ​ដឹង​ថា៖

“ឥឡូវ​នេះ​ពួក​គេ​បាន​បែក​បាក់​គ្នា​ហើយ ពី​ព្រោះ​តែ​ពួក​គេ ត្រូវ​ការ​បែប​នេះ។ វា​គឺ​ជា​ស្ថានការ​ដ៏​អាក្រក់​មួយ​ ជាមួយ​នឹង​ការ ​មិន​យល់ស្រប​ជា​ច្រើន​។ ពួក​គេ​យល់​ព្រមធ្វើ​បែប​នេះ​ ​ពី​ព្រោះ​ពួក​គេ​គិតថា វា​នឹង​ល្អ​ប្រសើរ​ប្រសិន​បើ ​ពួក​គេ​រស់​នៅ​បែក​គ្នា​ ក៏​ប៉ុន្តែ​នេះ ​មិន​មែន​មាន​ន័យ​ថា ទំនាក់​ទំនង ​របស់​ពួក​គេ​ត្រូវ​បាន​បញ្ចប់​នោះ​ទេ។”

គួរ​បញ្ជាក់​ផង​ដែរ​ថា ទំនាក់​ទំនង​របស់​ពួក​គេ​ចាប់​ផ្តើម​ឡើង​ដំបូង ​កាល​ពី​ឆ្នាំ​២០០៩ នៅ​ពេល​ដែល ​ពួក​គេ​បាន​សម្តែង​ភាព​យន្ត​ជាមួយ​គ្នា ហើយ​ចាប់​ពី​ពេល​នោះ​មក ​ពួក​គេ​ក៍​ចាប់​ផ្តើម​ណាត់​ជួប​​គ្នា។ ​ក្នុង​ឆ្នាំ​២០១២ ​ពួក​គេ​ក៏សម្រេចចិត្ត​ភ្ជាប់​ពាក្យ​ ក៏​ប៉ុន្តែ​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ ​ក្នុ​ងរយៈពេល​ត្រឹម​តែ​១​ខែ​ក្រោយ ពី​ពេល​ភ្ជាប់​ពាក្យ​នោះ​ប៉ុណ្ណោះ​។ បន្ទាប់​ពី​បែក​គ្នា​បាន​មួយ​រយៈ ក្នុង​ឆ្នាំ​២០១៥ពួក​គេ​ក៏​បាន​ត្រូវ​រូវ​គ្នា​វិញ ហើយក្នុង​​​ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ពួក​គេបាន​សម្រេច​ចិត្ត​ រៀប​ចំ​មង្គល​ការ​ស្ងាត់​ៗ នៅ​ក្នុង​រដ្ឋណាស​វីល នៃ​សហរដ្ឋ​អាមេរិក៕

Miley Cyrus និង​Liam Hemsworth
Miley Cyrus និង​Liam Hemsworth
Miley Cyrus និង​Liam Hemsworth
Miley Cyrus និង​Liam Hemsworth
Miley Cyrus និង​Liam Hemsworth
Miley Cyrus និង​Liam Hemsworth
Miley Cyrus និង​Liam Hemsworth
Miley Cyrus និង​Liam Hemsworth
រូប​ដែល​ពួក​គេ​រៀបការ
រូប​ដែល​ពួក​គេ​រៀបការ
រូប​ដែល​ពួក​គេ​រៀបការ
រូប​ដែល​ពួក​គេ​រៀបការ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T