ម្នាក់នឹងគេល្អណាស់!! Real Madrid សម្លឹងឃើញខ្សែការពារថ្លៃរបស់ Man City មកជំនួស Ramos

//s5.kh1.co/1b/1b61f9334aa16b8be93e4ce3260a386d9894d74a.jpg
កីទ្បា

 ១៥-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបយក្សនៅអេស្ប៉ាញ Real Madrid ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Zinedine Zidane ត្រូវបានគេរាយការណ៍មកថា កំពុងតែបារម្មណ៍អំពីទម្រង់លេងរបស់ខ្សែការពារ Sergio Ramos ខណៈកីឡាកររូបនេះមានវ័យកាន់តែច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Sergio Ramos
កីឡាករ Sergio Ramos

ជាមួយនឹងបញ្ហានេះ ក្លិបដែលជោគជ័យនៅអេស្ប៉ាញមួយនេះ បាននឹងកំពុងតែសម្លឹងរកមើលកីឡាករ ដើម្បីមកជំនួសកីឡាករចាស់វស្សារូបនេះ។ បើតាមប្រភពពីប្រទេសអេស្ប៉ាញខ្សែការពារ Aymeric Laporte របស់មេឃខៀវ Manchester City គឺជាគោលដៅក្នុងការចង់បានរបស់លោក Zidane។

កីឡាករ Aymeric Laporte
កីឡាករ Aymeric Laporte

គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិបារាំង Laporte ត្រូវបានជើងឯក Premier League ក្លិប Manchester City ទិញយកមកពីក្លិបអេស្ប៉ាញ Athletic កាលពីខែមករា ឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ៦៥លានផោន៕

ប្រភព៖ Fox Sports Asia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T