ស្តេចសៀក Shin Lim ជិតរៀបការហើយ....រឿងរ៉ាវស្នេហារបស់លោកពិតជាស្វីតនិងរំភើបពិតមែន

//s4.kh1.co/30/301fdfda5c92ecbd3316248a8abe6a0545b110c8.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ កាលពីឆ្នាំមុន ស្តេចសៀក Shin Lim បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង នៅពេលលោកចូលរួមសម្តែងសៀករហ័សកម្មនៅក្នុងកម្មវិធីលំដាប់ពិភពលោក «America’s Got Talent» និងបានឈ្នះនៅក្នុងកម្មវិធីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែដូចជាពាក្យចាស់លោកពោលថា នៅពីក្រោយខ្នងបុរសជោគជ័យ តែងតែមាននារីដ៏ល្អម្នាក់គាំទ្រ ហើយពាក្យនេះពិតជាត្រឹមត្រូវពិតមែន។

ជាក់ស្តែង អ្វីដែលជំរុញលោកឱ្យតស៊ូនិងជោគជ័យដូចសព្វថ្ងៃនេះគឺមិត្តស្រីលោកអ្នកនាង Casey Thomas ហើយពួកគេនឹងរៀបការជាមួយគ្នានៅពេលខាងមុខនេះ។

បើនិយាយពីប្រវត្តិស្នេហាលោក Shin និងអ្នកនាង Casey វិញគឺថាពួកគេបានជួបគ្នាលើកដំបូងនៅ Studio City ដែលជាកន្លែងដែលលោក Shin និងអ្នកនាង Casey សម្តែងសៀករួមគ្នា។

លោក​ Shin បាននិយាយនៅក្នុងវីដេអូ Vlog ថា៖

«កាលពីឆ្នាំមុននៅកន្លែងនេះគឺជាកន្លែងដែលយើងជួបគ្នាជាលើកដំបូង។»

យ៉ាងណាមិញ លោកក៏បាន Surprise សង្សារលោកនិងសុំនាងរៀបការផងដែរ។

ពួកគេនឹងរៀបការជាមួយគ្នានៅសប្តាហ៍ក្រោយនេះ។

ស្របពេលគ្នានេះដែរក៏មានមនុស្សម្នាជាច្រើនបានជូនពរពួកគេឱ្យចេះស្រលាញ់គ្នារហូតដល់ចាស់ផងដែរ៕

Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T