ដំណឹងរីករាយ! មន្ត្រីនគរបាលដែលត្រូវឆេះខ្លួន ក្នុងហេតុការផ្ទុះហ្គាស បានឆ្លងផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ!

//s5.kh1.co/17/17ea0f3ccdef907d660529f3df4405d0873273fe.jpg
សង្គម

 ១៥-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ហេតុការណ៍ក៏គួរឲ្យរន្ធត់ ករណីផ្ទុះហ្គាសនៅលើទឹកដីខេត្តសៀមរាប បានធ្វើឲ្យមនុស្សប៉ុន្មានអ្នកបានរងរបួស រលួយសាច់ក្រោយត្រូវភ្លើងឆាបឆេះ យ៉ាងគួរឲ្យអាណិត និងធ្វើឲ្យមហាជនជាច្រើនក្តុកក្តួលយ៉ាងខ្លាំង ជាពិសេសទៅលើមន្ត្រីនគរបាលមួយរូបឈ្មោះថា ហួត មុនីពិសាខ ​បានឆេះយ៉ាងពេញមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែស្ថានភាពឆេះខ្លាំង បានធ្វើឲ្យមានការជួយសង្គ្រោះដល់លោកជាបន្ទាន់ ដោយបាននាំគ្នាបញ្ជូនលោកទៅព្យាបាលនៅឯមន្ទីរពទ្យប្រទេសថៃ​កាលពីម្សិលមិញនេះ ដើម្បីជួយការពារជីវិតលោក ក្នុងករណីដ៏រន្ធត់នេះ។ ជាមួយគ្នានេះដែរ ក៏នៅមានបណ្តាមហាជនជាច្រើនចង់ដឹងពីសុខទុក្ខរបស់លោកយ៉ាងខ្លាំង ដែលជាវីរៈបុរសខំជួយគេមិនគិតពីជីវិតខ្លួន។

មិនបានប៉ុន្មានផង ពេលនេះក៏ស្រាប់តែទទួលបានដំណឹងយ៉ាងរីករាយ ក្រោយខាងមន្ទីរពេទ្យជំនាញនៅក្នុងប្រទេសថៃ បានធ្វើការតាមដាននិងព្យាបាល ហើយពេលនេះស្ថានភាពរបស់លោកបានធូរសើ្បយ និងឆ្លងផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ។

ជាមួយនឹងដំណឹងមួយនេះ បានធ្វើឲ្យមហាជនជាច្រើន បានចូលរួមត្រេកអរដល់លោកគ្រប់គ្នា ក៏ប៉ុន្តែសម្រាប់ស្ថានភាពបន្តនៅតែមានការចូលរួមជូនពរលោក ឲ្យឆាប់ជាសះស្បើយផងដែរ៕

សូមទស្សនរូបភាពខាងក្រោមនេះ៖

 ហួត មុនីពិសាខ ​
 ហួត មុនីពិសាខ ​
 ហួត មុនីពិសាខ ​
 ហួត មុនីពិសាខ ​
 ហួត មុនីពិសាខ ​ ពេលត្រូវភ្លើងឆេះ
 ហួត មុនីពិសាខ ​ ពេលត្រូវភ្លើងឆេះ
 ហួត មុនីពិសាខ ​ ពេលត្រូវភ្លើងឆេះ
 ហួត មុនីពិសាខ ​ ពេលត្រូវភ្លើងឆេះ
 ហួត មុនីពិសាខ ​ ពេលត្រូវភ្លើងឆេះ
 ហួត មុនីពិសាខ ​ ពេលត្រូវភ្លើងឆេះ
សារបញ្ជាក់ថា ហួត មុនីពិសាខ ​ បានធូរស្បើយ
សារបញ្ជាក់ថា ហួត មុនីពិសាខ ​ បានធូរស្បើយ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T