Nick តបបែបនេះ ក្រោយអ្នកដឹកនាំដ៏ល្បីម្នាក់ ទម្លាយថាលោកដើរសុំគេសម្ដែង រហូតដល់ថ្នាក់មានជំងឺតួឯក

//s4.kh1.co/cb/cbc2b03588d0eeb250aad1c327b00cf195194630.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ នាប៉ុន្មានថ្ងៃចុងក្រោយនេះ សង្គ្រាមពាក្យសម្ដីរវាង អ្នកដឹកដ៏ល្បីមួយរូបក្នុងប្រទេសថៃ និងតារាសម្ដែងដែលកំពុងតែមានប្រជាប្រិយភាព គឺលោក Nickkun បាន​ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្ដាញសង្គមនានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះដើមហេតុនៃរឿងមួយនេះ គឺកើតចេញពីអ្នកដឹកនាំម្នាក់ បានធ្វើការបង្ហោះសារនិយាយចំៗទៅលើតារាសម្ដែងប្រុស Nick ដោយក្នុងនោះលោកបានសរសេររៀបរាប់ថា ៖

«កុំធ្វើជាមនុស្សអត្មានិយមពេក កាលពីចាប់ផ្ដើមដំបូងលោកដើរសុំគេសម្ដែងដែរមែនទេ គួរចេះចែករំលែកឲ្យអ្នកដទៃ បានសម្ដែងជាតួឯកខ្លះផងទៅ ឫក៏ចង់យកតំណែងមួយនេះតែឯងជារៀងរហូត ឆ្នាំនេះលោកក៏បានសម្ដែង២រឿងហើយដែរ គួរឲ្យផ្ដល់ឱកាសទៅអ្នកដទៃខ្លះផង គ្មានអ្នកទស្សនាឯណាចង់មើលតួដដែលៗរហូតទេ»។

ដោយឡែក ក្រោយពេលសារមួយនេះ បានបង្ហោះទៅលើបណ្ដាញសង្គម មិនប៉ុន្មានក៏មានមតិរិះគន់ជាច្រើនទៅលើតារាប្រុស លោក Nick រហូតធ្វើឲ្យលោកមិនអាចនៅស្ងៀម បានចេញមកឆ្លើយតបទៅវិញថា ៖

«ខ្ញុំបាទសូមអធ្យាស្រ័យផង ដែលអាចនឹងប្រើពាក្យសម្ដីមិនសមរម្យខ្លះ សុំទោសចេញពីចិត្ត តែខ្ញុំមិនចង់ឲ្យរឿងដែលគាត់ខំសរសេរតែងយកមកលាបពណ៌លើរូបខ្ញុំនេះ ធ្វើឲ្យគ្រប់ៗគ្នាយល់ច្រលំ ខ្ញុំមិនដែលទៅសុំរឿងអ្នកណាសម្ដែង ហើយក៏មិនបានអន់ចិត្តដែលគាត់រើសតួផ្សេងមកសម្ដែងជំនួសខ្ញុំដែរ ការពិតទៅមានតែខ្ញុំទេដែលតែងតែសុំក្រុមការងារផ្អាកទទួលថតរឿងថែមទៀត ព្រោះថាមិនចង់ឲ្យអ្នកទស្សនាធុញ នឹងការសម្ដែងរបស់ខ្ញុំ ចុងក្រោយសុំទោសម្ដងទៀត ហើយសុំបញ្ជាក់ម្ដងទៀតថា​ អ្វីដែលគាត់និយាយគឺសុទ្ធតែមិនមែនជាការពិតទាំងអស់ »។

ទន្ទឹមនឹងមានការចេញមុខ​មកបកស្រាយទាំងពីរសងខាងនេះដែរ មហាជនក៏នៅតែមិនទាន់ដឹងច្បាស់ពីមូលហេតុអ្វីឲ្យប្រាកដ ខណៈពួកគេបានត្រឹមតែទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក និងបានប្រកែកយកត្រូវរៀងៗយ៉ាងដូច្នេះ៕

Nick
Nick
Nick
Nick
Nick
Nick
អ្នកដឹកនាំរឿង
អ្នកដឹកនាំរឿង
អ្នកដឹកនាំរឿង
អ្នកដឹកនាំរឿង
អ្នកដឹកនាំរឿង
អ្នកដឹកនាំរឿង
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T