អ្នកម្នាង​ ស៊ីសុវត្ថិ​ សៀងឌី កំពុងតែសិ្ថតក្នុងការសង្គ្រោះបន្ទាន់ ក្រោយដួលត្រូវក្បាលនាព្រឹកមិញនេះ!

//s6.kh1.co/e5/e5ca2f7870d2e49012285dee3546d41395540df8.jpg
សង្គម

 ១៥-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ មុននេះបន្តិច ស្រាប់តែទទួលបានដំណឹងដ៏គួរឲ្យបារម្ភជាខ្លាំង ក្រោយបានដឹងថាអ្នកម្នាង ស៊ីសុវត្ថិ សៀងឌី បានសម្រាកចូលមន្ទីរពេទ្យភ្លាមៗ ក្រោយជួបរឿងមិនល្អកាលពីព្រឹកនេះ នៅប្រទេសខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគណនីផេក ក្រុមព្រះសូរិយា បានធ្វើការបង្ហោះរៀបរាប់ជាមួយនឹងស្ថានភាពរបស់អ្នកម្នាង ដែលកំពុងសិ្ថតក្នុងការសង្គ្រោះបន្ទាប់នៅលើទឹកដីក្រៅប្រទេស ក្រោយបានរអិលដួលបោកក្បាលជាទម្ងន់ កាលពីព្រឹកមិញនេះ ជាមួយនឹងស្ថានភាពយ៉ាងគួរឲ្យបារម្ភ។

ដោយក្នុងនោះហ្វេសប៊ុកផេកនេះ ក៏បានធ្វើការរៀបរាប់យ៉ាងដូច្នោះថា៖

«ក្រុមព្រះសុរិយាទាំងមូលសូមបួងសួងដល់ វត្ថុសក្តិសិទ្ធិនានា​នៅលើលោក​ និងព្រះបារមីអតីតព្រះមហាក្សត្រ​ ព្រះមហាក្សត្រីយានីគ្រប់ជំនាន់​ ជួយអោយអ្នកម្នាង​ ស៊ីសុវត្ថិ​ សៀងឌី​ រួចផុតពីគ្រោះចង្រៃនេះផង។ នៅពេលនេះអ្នកម្នាងកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់​ នៅមន្ទីរពេទ្យមួយនាសហរដ្ឋអាមេរិក​ ក្រោយពីអ្នកម្នាងដួលត្រូវក្បាលនាព្រឹកមិញនេះម៉ោងនៅប្រទេសកម្ពុជា។ អ្នកម្នាង​ ស៊ីសុវត្ថិ​ សៀងឌី​ ជាអ្នកចម្រៀងដ៏ល្បីល្បាញនៃវង់តន្រ្តីយោធាភិរម្យនិងសុរាគារខ្មែរនាទសវត្សឆ្នាំ៦០សម័យសង្គមរាស្រ្តនិយម»។

តាមរយៈដំណឹងមួយនេះបានធ្វើឲ្យមហាជនជាច្រើនពិតជាមានការព្រួយបារម្ភ ពីស្ថានភាពរបស់អ្នកម្នាងយ៉ាងខ្លាំង ដែលបាននាំគ្នាបួងសួងវត្ថុសក្តិសិទ្ធិ និងជូនពរឲ្យអ្នកម្នាង រួចផុតពីបញ្ហានេះ ឲ្យមានសុខភាពល្អឡើងវិញ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អ្នកម្នាងស៊ីសុវត្ថិ សៀងឌី
អ្នកម្នាងស៊ីសុវត្ថិ សៀងឌី
អ្នកម្នាងស៊ីសុវត្ថិ សៀងឌី
អ្នកម្នាងស៊ីសុវត្ថិ សៀងឌី
អ្នកម្នាងស៊ីសុវត្ថិ សៀងឌី
អ្នកម្នាងស៊ីសុវត្ថិ សៀងឌី
អ្នកម្នាងស៊ីសុវត្ថិ សៀងឌី
អ្នកម្នាងស៊ីសុវត្ថិ សៀងឌី
អ្នកម្នាង ស៊ីសុវត្ថិ សៀងឌី កំពុងសង្គ្រោះបន្ទាន់
អ្នកម្នាង ស៊ីសុវត្ថិ សៀងឌី កំពុងសង្គ្រោះបន្ទាន់
សាររបស់ក្រុមព្រះសូរិយា
សាររបស់ក្រុមព្រះសូរិយា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T