ពីមុនយើងច្រើនតែឮចាស់ៗនិយាយថា នរណាដែលមានជំងឺបេះដូងត្រូវឲ្យញ៉ាំបេះដូងសត្វវិញដូចជាជ្រូក មាន់ ទា ដើម្បីប៉ះប៉ូវបេះដូងដែលមានបញ្ហានោះ។ ចំពោះការលើកឡើងនេះត្រូវបានលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត បានបដិសេធចំពោះការលើកឡើងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវេជ្ជបណ្ឌិត សុខ ជួរ បានឲ្យដឹងទៀតថា ការលើកឡើងបែបនោះ គឺជាជំនឿអរូបិយដែលគ្មានអ្វីការពិតឡើយ ហើយនៅក្នុងសៀវភៅវេជ្ជសាស្ត្រក៏គ្មានការបញ្ជាក់ដូចនេះឡើយ ហើយវាក៏គ្មានប្រសិទ្ធភាពអ្វីដែរ។
លោកបានបញ្ជាក់ទៀតថា ចំពោះស្ត្រីមានផ្ទៃពោះ ដើម្បីចៀសវាង និងកាត់បន្ថយកូនមានជំងឺបេះដូងពីកំណើត ត្រូវធ្វើដូចខាងក្រោម៖
១- កុំប្រើឱសថបុរាណ
២- កុំប្រើឱសថផ្ដេសផ្ដាសគ្មានវេជ្ជបញ្ជា
៣- ពេលម៉ាក់ៗផ្ទៃពោះមានជំងឺ គ្រុន ផ្ដាសាយ ស្អូច ត្រូវទៅជួបពេទ្យជាបន្ទាន់ ដើម្បីពិនិត្យទាំងម៉ាក់ និងគភ៌
៤- របបអាហាររបស់ម្ដាយត្រូវញ៉ាំឲ្យបានគ្រប់គ្រាន់ មានជីវជាតិសព្វមុខ ជាពិសេសមិនអាចខ្វះជាតិអាស៊ីដហ្វូលិក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet