ហាង Benz & Grace Coffee Cake ទើបបើកថ្មី មិនត្រឹមតែឆ្ងាញ់ទេ ហើយមានបញ្ចុះតម្លៃពិសេសទៀត

//s4.kh1.co/0b/0b211f3206e24e92786ee12ce2b593f86cb9251e.jpg
សង្គម

 ១៥-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ Benz & Grace Coffee Cake គឺជាប្រភេទហាងនំបុ័ង កាហ្វេ នំខេក​ និងភោជនីយដ្ឋាន ដែលផ្តោតសំខាន់លើគុណភាពផលិតផល សេវាកម្មនិងអនាម័យ ដើម្បីលើកកម្ពស់កម្រិតស្តង់ដានៃហាង ពិសេសគឺតម្រូវការរបស់អតិថិជនគ្រប់លំដាប់ថ្នាក់​ ដោយបានរួមបញ្ចូលទាំង​ម៉ឺនុយ (Menus) បែប អាស៊ី និងអឺរ៉ុប ដើម្បីធានាថាភ្ញៀវដែលបានឈានចូលហាង Benz & Grace Coffee Cake ហើយ គឺមិនឲ្យដើរចេញដោយដៃទទេនោះឡើយ ព្រោះរាល់ការបោះជំហានចូលរបស់លោកអ្នកនឹងត្រូវបានទទួលស្វាគមន៏យ៉ាងល្អកក់ក្តៅនិងយកចិត្តទុកដាក់បំផុត។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហាង Benz & Cake Coffee Cake
ហាង Benz & Cake Coffee Cake
Brand ambassador របស់ហាង Benz & Cake Coffee Cake
Brand ambassador របស់ហាង Benz & Cake Coffee Cake

ក្នុងនោះផងដែរ​ មូលហេតុដែលជម្រុញឲ្យស្ថាបនិកលោក កូវ អាយហ៊ុង មានគំនិតបង្កើតហាង Benz & Grace Coffee Cake  នេះឡើង គឺដោយសារមហិច្ឆតាដែលកើតចេញពីក្តីស្រលាញ់និងក្តីស្រមៃ​។​ លោកចង់ឲ្យប្រទេសកម្ពុជាមានភាពជឿនលឿនលើវិស័យនំខេក និងកាហ្វេដែលមានលក្ខណៈស្តង់ដារអន្តរជាតិដូចប្រទេសជិតខាង។​ លោកបានបន្ថែមទៀតថា​៖ 

“ការដែលមកញ៉ាំនំដែលយើងចូលចិត្តនិងមានរសជាតិឆ្ងាញ់វាធ្វើឲ្យយើង មានក្តីសុខបំផុត”។


Brand ambassador របស់ហាង Benz & Cake Coffee Cake
Brand ambassador របស់ហាង Benz & Cake Coffee Cake

គួររម្លឹកមកវិញថា​ ដើម្បីបង្កើតគម្រោងហាង Benz & Grace Coffee Cake ស្ថាបនិករូបនេះ បានចុះកម្មសិក្សាលើមុខជំនាញ នំខេក និងនំអាពាហ៍ពិពាហ៍ចេញពីសាលាល្បីៗជាច្រើនក្នុងទីក្រុងបាងកក នៃប្រទេសថៃ និងសិក្សាបន្ថែមលើមុខជំនាញឆុងកាហ្វេ នៅឯទីក្រុងភ្នំពេញ ដើម្បីដកបទពិសោធន៍និងជំនាញបន្ថែមក្នុងការស្រាវជ្រាវរករូបមន្តល្អៗ សម្រាប់ការផ្តល់ជូននូវរសជាតិ​ឈ្ងុយឆ្ងាញ់មិនទ្រលាន់សាកសមនូវតំរូវការអតិថិជនទៅតាមសម័យកាល។

ជាចុងក្រោយលោកបានបន្ថែមថា៖

“មិនថាជាថ្ងៃខួបកំណើត ថ្ងៃមង្គល ឬថ្ងៃពិសេសដែលអ្នកចង់បង្ហាញក្តីស្រលាញ់ទៅកាន់នរណាម្នាក់ សូមជឿជាក់លើ Benz & Grace Coffee Cake ព្រោះយើងខ្ញុំផ្តល់នូវគុណភាពនិងរូបភាពល្អឥតខ្ចោះទៅកាន់មនុស្សជាទីស្រលាញ់របស់លោកអ្នក”។

Benz & Grace Coffee Cake នឹងបង្ហាញខ្លួនជាសាធារណៈចាប់ពីថ្ងៃទី​១៥ សីហា ឆ្នាំ២០១៩ និងរីកដុះដាលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ដើម្បីអបអរសាទរក្នុងពិធីបើកសម្ភោធហាងជាផ្លូវការ Benz & Grace Coffee Cake ក៏មានការដាក់លក់បញ្ចុះតម្លៃទៅលើគ្រប់ ម៉ឺនុយ (Menus) ទាំងអស់សម្រាប់អតិថិជនជាវសាកល្បង។

ហាង Benz & Grace Coffee Cake ជឿជាក់ថានឹងត្រូវចែករំលែកយ៉ាងទូលំទូលាយនិងជាទីពេញចិត្តក្នុងបេះដូងអតិថិជនគ្រប់ៗគ្នា៕

Benz & Cake Coffee Cake
Benz & Cake Coffee Cake
ហាង Benz & Cake Coffee Cake
ហាង Benz & Cake Coffee Cake
ហាង Benz & Cake Coffee Cake
ហាង Benz & Cake Coffee Cake
ហាង Benz & Cake Coffee Cake
ហាង Benz & Cake Coffee Cake
ហាង Benz & Cake Coffee Cake
ហាង Benz & Cake Coffee Cake
ហាង Benz & Cake Coffee Cake
ហាង Benz & Cake Coffee Cake
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T