ថ្ងៃកំណើតឆ្នាំនេះ អេនជី មានក្តីសុខខ្លាំង ក្រោយបានស្វាមី និងមិត្តSurprise យ៉ាងរំភើប!

//s4.kh1.co/09/09b085b3104c81b0c708e1480df16cef86b66086.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយរៀបការរួចឃើញថាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងអេនជី បានសាងភាពផ្អែមល្ហែម និងមានក្តីសុខយ៉ាងខ្លាំងជាមួយនឹងស្វាមីចាទីស្រលាញ់ ក្រោមការមើលថែ និងខិតខំប្រឹងប្រែតស៊ូរកស៊ីជាមួយគ្នា សឹងតែគ្មានពេលសម្រាក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាមានភាពមមាញឹកបែបណាក្តី ក៏ប៉ុន្តែនាង និងស្វាមីតែងតែមានពេលវេលាផ្អែមល្ហែមជាមួយគ្នាយ៉ាងគួរឲ្យសរសើរជានិច្ច។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ គឺជាថ្ងៃកំណើតរបស់តារាស្រីរូបនេះ ដែលមើលទៅនាងពិតជាមានសុភមង្គលខ្លាំង ក្រោយមានមនុស្សជុំវិញខ្លួននៅក្បែរ។

ដោយក្នុងនោះឃើញថា ស្វាមីជាទីស្រលាញ់របស់នាង បានធ្វើការបង្ហាញក្តីស្រលាញ់នៅក្នុងថ្ងៃខួបកំណើតមួយ ជាមួយនឹងនំខេកដើម្បីធ្វើការSurprise ទៅកាន់នាង ធ្វើឲ្យតារាស្រីរូបនេះរំភើបញញឹមបិទមាត់មិនជិតនោះទេ។ ក្រៅពីស្វាមីជាទីស្រលាញ់ ក៏នៅមានមិត្តរបស់នាងបានធ្វើការSurprise ជាមួយនឹងកាដូដល់នាង ជាមួយនឹងក្តីស្រលាញ់ផងដែរ។

ទន្ទឹមនឹងនេះដែល បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបរីករាយជំនួសនាង ដែលក្រោយរៀបការនាងកាន់តែ ទទួលបាននូវសុភមង្គលយ៉ាងពេញលេញពីមនុស្សនៅជុំវិញខ្លួន យ៉ាងគួរឲ្យសរសើរបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អេនជី
អេនជី
អេនជី ត្រូវស្វាមីSurprise 
អេនជី ត្រូវស្វាមីSurprise 
អេនជី ត្រូវស្វាមីSurprise 
អេនជី ត្រូវស្វាមីSurprise 
អេនជី ត្រូវស្វាមីSurprise 
អេនជី ត្រូវស្វាមីSurprise 
អេនជី ត្រូវស្វាមីSurprise 
អេនជី ត្រូវស្វាមីSurprise 
អេនជី ត្រូវមិត្តSurprise 
អេនជី ត្រូវមិត្តSurprise 
អេនជី ត្រូវមិត្តSurprise 
អេនជី ត្រូវមិត្តSurprise 
អេនជី ត្រូវមិត្តSurprise 
អេនជី ត្រូវមិត្តSurprise 
នំខេក អេនជី
នំខេក អេនជី
នំខេក អេនជី
នំខេក អេនជី
កាដូ អេនជី
កាដូ អេនជី
អេន ជី
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T