កែមិនចេះឈប់! របួសកែសម្ផស្សចាស់ ទើបតែជាសះមិនប៉ុន្មាន ពេលនេះ Ying Yae ឆ្លៀតកែថែមទៀត

//s4.kh1.co/30/30d82358c548c14cd78295755fca95041909fffd.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ដូចដែលប្រិយមិត្តធ្លាប់ជ្រាបរួចមកហើយពីសម្រស់ដ៏ស្អាត ពីការវះកាត់យ៉ាងសុះសាច់របស់ តារាសម្តែងស្រីស៊ិចស៊ី កញ្ញា Ying Yae ទម្រាំតែទទួលបានភាពស្រស់ស្អាតដូចសព្វថ្ងៃនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ភាពស្រស់ស្អាតដែលតារាស្រី កញ្ញា Ying Yae ទទួលបានពេលនេះ ហាក់នៅតែមិនទាន់គ្រប់គ្រាន់ ហើយជាពិសេសតារាស្រីរូបនេះ ក៏មិនអាចបញ្ឈប់ភាពស្រស់ស្អាតរបស់នាងឲ្យនៅមួយកន្លែងនោះទេ គឺក្នុងចិត្តនាងគិតថា ស្អាតហើយត្រូវតែស្អាតថែមទៀត។

ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះ នាងក៏បានសម្រេចចិត្តធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើការវះកាត់កែសម្ផស្សរបស់ខ្លួន ជាថ្មីម្ដងទៀត ដោយនេះក៏ជាលើកទី៣ហើយ បន្ទាប់ពីកាលជាង៦ខែមុន រូបនាងក៏ទើបតែ ធ្វើការវះកាត់ឡើងសុះសាច់ម្ដងរួចមកហើយផងនោះ។

ទន្ទឹមនឹងនេះដែរ តារាសម្តែងស្រីរូបស្រស់ កញ្ញា Ying Yae ក៏មិនភ្លេចផុសនូវរូបភាពជាច្រើនរបស់នាង ពេលកំពុងសម្រាកព្យាបាលមុខរបួស ពីការវះកាត់កែសម្ផស្សនៅប្រទេសកូរ៉េ ក្នុងបណ្ដាញសង្គម ដោយបានធ្វើឲ្យមហាជនឃើញហើយស្រៀវសាច់ជំនួសគ្រប់ៗគ្នាតែម្ដង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Ying Yae
Ying Yae
Ying Yae
Ying Yae
Ying Yae
Ying Yae
Ying Yae
Ying Yae
Ying Yae
Ying Yae
Ying Yae វះកាត់កែសម្ផស្សជាថ្មីម្ដងទៀត
Ying Yae វះកាត់កែសម្ផស្សជាថ្មីម្ដងទៀត
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T