អាហារ៣ប្រភេទ មិនល្អ​ចំពោះ​កុមារ​ដូច​អ្វីដែល​អ្នក​បានគិត​ឡើយ!

//s4.kh1.co/c8/c8da5d8460cc9448a01e818ee17131b0f0eff358.jpg
នារី

 ១៥-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ឱ្យតែ​អាហារ​មាន​រសជាតិ​ផ្អែម កុមារ​ប្រា​ដក​ជា​ចូលចិត្ត​ខ្លាំងណាស់ ហើយ​ឪពុកម្តាយ​ភាគច្រើន​តែងតែ​ប្រើប្រាស់​ផ្តល់​ឱ្យកូន​ផងដែរ ព្រោះ​យល់ថាវា​មិន​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​អ្វី​នោះទេ។ ក៏ប៉ុន្តែអាហារ​មួយចំនួន​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន ដែល​ប​ណ្តា​ល​ឱ្យមានគ្រោះថ្នាក់​ដល់​សុខភាព​ទារក គឺ​ផ្ទុយទៅនឹង​ការគិត​របស់​ឪពុកម្តាយ​មួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- ទឹកឃ្មុំ

ថ្វីបើ​ទឹកឃ្មុំត្រូវបាន​គេ​ចាត់ទុកជា​ឱសថ​ដ៏​ល្អ​បំផុត​សម្រាប់​ថែរក្សា​សុខភាព​ក៏ពិតមែន ប៉ុន្តែ​កុមារតូចៗក្រោម​អាយុ ២ ឆ្នាំ​ពួក​គួរ​ញ៉ាំ​ឡើយ។ ទារក​នៅក្នុង​វ័យ​នៃ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ណាស់ អាច​ងាយ​នឹង​ប្រតិកម្ម ហើយ​ជាតិ​ស្ករ​របស់​វា​អាចធ្វើ​ឱ្យ​កុមារ​ក្តៅខ្លួន​ប្រសិនបើ​ញ៉ាំ​ច្រើន។

- ទឹក​ផ្លែឈើ

កុំ​គិតថាទឹក​ផ្លែឈើ​កំប៉ុង​សម្បូរ​វីតាមីន និង​គ្មាន​ជាតិ​ស្ករ​ ដែល​ប៉ះពាល់​ដល់​សុខភាព​ឱ្យសោះ តាមពិត​វា​ត្រូវបាន​គេ​បន្ថែម​ជាតិ​ស្ករ​រួចទៅហើយ។ នៅពេលដែល​ជាតិ​ស្ករ​ទាំងនោះ​ជ្រាបចូល​ទៅក្នុង​ឈាម វា​នឹង​រំខាន​ដល់​មេ​តា​ប៉ូលិស ហើយ​អាច​បង្ក​ទៅជា​ជំងឺ​ទឹកនោមផ្អែម​ក្នុង​រយៈពេល​យូរ។ យក​ល្អអ្នក​គួរតែ​ឱ្យ​កូន​ញ៉ាំ​ផ្លែឈើស្រស់ៗវិញ​ល្អប្រសើរ​ជាង។

- ទំពាំងបាយជូរ

ផ្លែឈើ​ធម្មជាតិ​មួយ​ប្រភេទ​នេះសម្បូរ​ទៅដោយ​វីតាមីន ព្រមទាំង​សារធាតុ​រ៉ែ ដែល​រាងកាយ​ត្រូវការ​ជា​ចាំបាច់។ ក៏ប៉ុន្តែ​ទំពាំងបាយជូរ​អាចធ្វើ​ឲ្យ​ក្មេង​ឈ្លក់ ហើយ​អាច​ស្លាក់​បាន​ដោយសារតែ​វា​មាន​ភាពរអិល​នៅពេល​ដាក់ចូល​ក្នុង​មាត់៕

អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T