Woody បង្ហាញរូបPre-Wedding នឹងគូស្នេហ៍បុរសដូចគ្នា ក្រោយស្រលាញ់គ្នាមក១០ឆ្នាំ

//s4.kh1.co/f7/f77f15d4b03b1693b494edd2c515e071b21dcc94.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើន ប្រាកដជាមិនសូវបានដឹង ពីទំនាក់ទំនងស្នេហារបស់ពិធីករដ៏ល្បីប្រចាំប្រទេសថៃគឺ លោក Woody នោះទេ ដោយគិតមកទល់នឹងពេលនេះ តារាប្រុសរូបនេះ និងមិត្តប្រុសខ្លួន បានស្រលាញ់គ្នាមកជាង១០ឆ្នាំទៅហើយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះស្នេហាបុរសដូចគ្នា របស់តារាប្រុស​ លោក Woody ហាក់មិនសូវជាបង្ហាញជាសាធារណៈក៏ពិតមែន ប៉ុន្តែគូស្នេហ៍មួយគូនេះ ពិតជានៅតែរក្សាភាពផ្អែមល្ហែមនឹងគ្នាដូចដើម ហើយជាពិសេសមិនឲ្យចាញ់នឹងគូស្នេហ៍តារាផ្សេងៗនោះឡើយ។

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ស្រាប់តែថ្មីៗនេះ តារាប្រុស លោក Woody បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល និងមានក្ដីរំភើបចិត្តជាខ្លាំង ជាមួយនឹងរូបភាពPre-Wedding ដ៏គួរឲ្យទាក់ទាញ និងជាពិសេសប្លែកភ្នែក ប៉ុន្មានសន្លឹកដែលតារាប្រុសរូបនេះ បានធ្វើការចំណាយប្រាក់ជាច្រើន ទៅថតដល់ប្រទេសសហរដ្ឋអាមេរិកឯណោះថែមទៀតផង។

ជាមួយគ្នានេះដែរ ក៏មានបណ្ដាហ្វេនៗជាច្រើន បានកំពុងតែរង់ចាំមើលថា ពិធីមង្គលការរបស់អាយដលរបស់ពួកគេ នឹងធ្វើឡើងនៅពេលណាផងដែរ ប៉ុន្តែនៅក្នុងនោះមហាជន បានគិតថាថ្ងៃពិសេសរបស់តារាប្រុសរូបនេះ និងគូស្នេហ៍ ច្បាស់ជាធ្វើឡើងនាពេលឆាប់ៗខាងមុខនេះហើយ៕

សូមទស្សរូបភាពខាងក្រោម៖

Woody
Woody
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Woody និងគូស្នេហ៍
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T