ដោយសារ​ទទួលយក​មិន​បាន ប្រពន្ធ​ស្រែកទ្រហោយំ​​ឡើង​ភ្លាត់​សំឡេង

//s4.kh1.co/64/6468834f3dd069d528eace86982ba0b0baf7e231.jpg
សង្គម

 ១៥-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ប្រពន្ធ​មិន​នៅ​ផឹកស្រា​ស្រវឹង​ហៅ​មិត្តភក្ដិ​មក​ដេក​ជាមួយ​គាំងបេះដូង​ស្លាប់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩​នៅ​បន្ទប់​ជួល​លេខ N2 ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=379,q=100/64/6468834f3dd069d528eace86982ba0b0baf7e231.jpg

ជន​រង​គ្រោះ​មានឈ្មោះ អៀរ សុភា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ ភូមិ ព្រែក​ច​ង្រា​ន ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ ជន​រង​គ្រោះ​មាន​ប្រពន្ធ​ឈ្មោះ រស់ ស្រី​លី​ស អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ភេសជ្ជៈ​មុខកា​រាស់​រថយន្ត មានស្រុក​កំណើត​នៅ​ភូមិ បា​រុង ឃុំ​បា​រុង ស្រុក​ល្វាអែម ខេត្តកណ្តាល មានកូន​២​នាក់​ប្រុស បង​អាយុ​៧ ឆ្នាំ​ប្អូន​៤​ឆ្នាំ ។

https://s5.kh1.co/__image/w=650,h=379,q=100/71/71d4cbcca28548a422a121f0ca31c24daf6038bb.jpg

តាម​សំដី​ឈ្មោះ ខៀវ សុខ​បាន ភេទ​ប្រុស អាយុ​៤​ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់​នៅ​កា​រាស់​ភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ ខេត្តកំពង់ស្ពឺ បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ ខណៈ​ប្រពន្ធ​របស់​ខ្លួន​មិន​នៅផ្ទះ​ព្រោះ​រវល់​នាំ​កូន​ដែល​មក​លេង​ទៅ​ស្រុក​វិញ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ផឹកស្រា​ស្រវឹង​នៅ​ម្តុំ​កា​រាស់​រថយន្ត​ដែល​ជា​កន្លែង​ជន​រង​គ្រោះ​បាន​នាំ​រូប​គាត់​ទៅ​ដេក​ជាមួយ ដោយ​មាន​យក​ស្រា​ទៅ​ផឹក​នៅផ្ទះ​ជួល​បន្ត​ទៀត ។

https://s4.kh1.co/__image/w=650,h=379,q=100/3a/3a2df5bf2016547b70d586c8619d2eb4fcc0171a.jpg

លុះ​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៤ សីហា គាត់​បានដឹង​ខ្លួន​ឃើញ​ជន​រង​គ្រោះ​ដេក​យកដៃ​គង ថ្ងាស​គាត់​មិន​បាន​ចាប់អារម្មណ៍​បាន​ដេក​បន្ត​ទៀត លុះ​នៅ​ម៉ោង​២​រសៀល​គាត់​បាន​ងើប​ម្តងទៀត​បានឃើញ​ជន​រង​គ្រោះ​ដេក​ដាក់​ថ្ងៃ​គង​ថ្ងាស​ដដែល គាត់​មិន​បាន​ចាប់អារម្មណ៍​ទៀត​បាន​ទៅ​កន្លែងធ្វើការ​នៅ​កា​រាស់​រថយន្ត លុះ​នៅ​វេលា​ម៉ោង​កើតហេតុ​គាត់​ឆ្ងល់​មិនឃើញ​ជន​រង​គ្រោះ​មក​ធ្វើការ​ក៏​បាន​នាំ​គ្នា​ទៅ​ដាស់​ជន​រង​គ្រោះ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ដាក់​ថ្ងៃ​គង​ថ្ងាស​ដដែល​ទៀត ពេល​ទៅ​អ​ន្រួ​ន​ដាស់​ជន​រង​គ្រោះ​បាន​ស្លាប់​រឹង​បាត់​ទៅ​ហើយ​ទើប​ផ្អើល​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

https://s4.kh1.co/__image/w=650,h=379,q=100/cf/cfe200b31a58f5e02006f976e0b00b6435131886.jpg

ក្រោយ​ពេល​កើតហេតុ​មន្ត្រី​ជំនាញ​បាន​មក​ពិនិត្យ​បានឱ្យ​ដឹង​ថា សព​ខាងលើ​ស្លាប់​ដោយ​គាំងបេះដូង​បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើ​លិខិត​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​ដើម្បី​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T