បែកធ្លាយ!! Real Madrid ដាក់លក់អាវមានឈ្មោះ James នៅកីឡដ្ឋាន Bernabue

//s5.kh1.co/d8/d877dac9b25c76b8ec46b97b7832821c25e52dec.jpg
កីទ្បា

 ១៥-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ព័ត៌មាននៃការចាកចេញរបស់ខ្សែប្រយុទ្ធជម្រើសជាតិកូឡុំប៊ី James Rodriguez កំពុងតែជាប្រធានបទក្ដៅសម្រាប់ទីផ្សារដោះដូរកីឡាករលើកនេះ ស្រាប់តែកាលពីសប្ដាហ៍មុនក្លិបបានប្រកាសថា James នឹងពាក់អាវលេខ​ ១៦ នៅរដូវកាលថ្មីខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ James Rodriguez 
កីឡាករ James Rodriguez 

ពេលនេះផងដែរ អាវដែលមានឈ្មោះរបស់ James ក៏ត្រូវបានគេឃើញដាក់លក់ក្នុងហាងរបស់ Real Madrid នៅកីឡដ្ឋាន Estadio Santiaog Bernabeu ផងដែរ។

ក្រោយវិលត្រឡប់ពីទឹកដីអាល្លឺម៉ង់វិញ បន្ទាប់ពីចំណាយរយៈពេល ២រដូវកាលជាមួយ Bayern Munich ក្រោមលក្ខខណ្ឌខ្ចីជើង James Rodriguez ត្រូវបានគេដឹងថាកំពុងតែស្ថិតនៅការតាមចែចូវរបស់ Napoli ដែលមានអ្នកចាត់ការទូទៅលោក Carlo Ancelloti កំពុងតែធ្វើការនៅទីនោះ។

លោក Ancelloti និង James កាលនៅ Real Madrid ជាមួយគ្នា
លោក Ancelloti និង James កាលនៅ Real Madrid ជាមួយគ្នា

យើងនឹងរង់ចាំមើលទាំងអស់គ្នាថាតើ James នឹងចាប់ផ្ដើមជាថ្មីជាមួយ Real Madrid ឬក៏ផ្លាស់ទៅលេងនៅក្លិបដ៏ទៃ ខណៈទីផ្សារនៅប្រទេសអេស្ប៉ាញមិនទាន់បិទនៅឡើយ៕

ប្រភព៖ Marca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T