ផលិតកម្មអនុញ្ញាតឲ្យ សម្រាកលំហែកាយហើយ តែ BTS ដូចជាមិនអាចទៅណាឆ្ងាយពីហ្វេនសោះ

//s6.kh1.co/e3/e33eaa627aa7605bd82865e4210fc66f002342e6.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ បន្ទាប់ពីរស់នៅជាមនុស្សសាធារណៈ អស់រយៈពេល៦ឆ្នាំ នៅទីបំផុត BTS ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកពីការងារ ទៅធ្វើអ្វីដែលពួកគេចង់ធ្វើបំផុត រយៈពេលប្រមាណជា ២ខែ មុននឹងត្រលប់មកធ្វើការងារ ជាតារាល្បីបន្តទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែជាក់ស្ដែង ចាប់តាំងពីពេលដែលផលិតកម្ម BigHit ប្រកាសពីការឈប់សម្រាកនេះ សមាជិកក្រុម BTS ហាក់ដូចជាមិនបានទៅណាឆ្ងាយពីហ្វេនសោះឡើយ។ ផ្ទុយទៅវិញ ពួកគេបានធ្វើការឆ្លើយតបសំនួរ ពីអ្នកគាំទ្រនៅក្នុងបណ្ដាញ Weverse ជាហូហែ ថែមទាំងបង្ហោះរួបភាព និងវីដេអូថ្មីៗជាច្រើនទៀតផង។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺ Jimin បានធ្វើការ Live វីដេអូជជែកកំសាន្តជាមួយអ្នកគាំទ្រ ជាច្រើនដង។ មិនត្រឹមតែ Jimin ម្នាក់នោះទេ សមាជិកដទៃទៀតក៏បានបង្ហាញមុខ នៅក្នុងវីដេអូ Live របស់ Jimin ផងដែរ ជាហេតុធ្វើឲ្យហ្វេនរំភើបរីករាយជាខ្លាំង។

យ៉ាងណាមិញ ទោះបីជាបច្ចុប្បន្ននេះ សមាជិកទាំងអស់មិនទាន់បានចាកចេញទៅស្រុកកំណើតនៅឡើយ ប៉ុន្តែពួកគេបានបញ្ជាក់ថា ពួកគេនឹងធ្វើដំណើរទៅជួបជុំគ្រួសារ និងមិត្តៗ ក្នុងពេលឆាប់ៗខាងមុខនេះហើយ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T