ម៉េចចឹងIdol? Krystal ចង់​បោះ​បង់​អាជីព​ ជា​តារា​K-popចោល?

//s5.kh1.co/7f/7fd7d1f244ce7547f88727bce2b62f9eea972bcb.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាង​ត្បួង​៖ Krystal ដែល​ជា​អតី​ត​សមាជិក​ក្រុម​ចម្រៀង​នារី​F(x) បាន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា នាង​មិន​ចង់​បង្ហាញ​ខ្លួន ​ជា​អ្នក​ចម្រៀងឬ​រាំ តទៅ​​ទៀត​នោះ​ទេ ដោយ​Krystal បាន​និយាយ​ថា នាង​ចង់​បោះ​បង់​អាជី​ពជា ​តារា​K-pop ​នេះ​ចោល។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​ត្រឡប់​ទៅ​​ថ្ងៃទី​៧​ ខែ​សីហាKrystal ធ្លាប់​បាន​បង្ហាញខ្លួន​ក្នុង​ការ​ថត​រូប​ និង​ផ្តល់​បទសម្ភាសន៍ជា​មួយ​ទស្សនា​វដ្តី​Urbanlike។ នាង​បាន​និយាយ​ក្នុង​បទសម្ភាសន៍​នោះ​ថា៖

 “មាន​ពេល​ជា​ច្រើន ​ដែល​ខ្ញុំ​បាន​គិត​ថា ខ្ញុំ​គួរ​តែ​បង្ហាញខ្លួន ​ជា​អ្នក​ចម្រៀង​ទោល។ ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​មាន​ចំណង់​ចំណូល​​ចិត្តច្រើន ​ដូច្នេះ​ខ្ញុំ​មិន​ដឹ​ងថា​ខ្ញុំ​គួរ​តែ​សម្រេចចិត្ត​ថា ​ធ្វើ​អ្វី​នោះ​ទេ។ ក៏​ប៉ុន្តែ​ពេលនេះ ​ខ្ញុំ​គឺ​ពិត​ជា​មិន​ចង់​ច្រៀង​ ឬ​រាំ​នៅ​លើ​ឆាក​ទៀត​នោះ​ទេ ពី​ព្រោះ​ខ្ញុំ​ធ្លាប់​បាន​បង្ហាញវា​ កាល​ពី​ខ្ញុំ​នៅ​ជា​ផ្នែក​មួយ​ ​នៃ​ក្រុម​f(x)មក​ម្ល៉េះ​”។

គួរ​បញ្ជាក់​ផង​ដែរ​ថាKrystal ធ្លាប់​​បាន​បង្ហាញ​ខ្លួនដំបូង ​កាល​ពី​ឆ្នាំ​២០០៩ ក្នុង​នាម​ជា​សមាជិក​នៃ​ក្រុម​f(x)។​ ហើយ​បន្ទាប់​ពី​ សកម្ម​ភា​ព​ក្នុងក្រុម​Krystal ក៏​ធ្លាប់​បាន​បង្ហាញ ខ្លួន​ក្នុង ​ខ្សែ​ភាពយន្ត​មួយ​ចំនួន​ដូច​ជា​រឿងThe Heirs(២០១៣) ហើយ​បន្ទាប​មក​នាង​ក៏​ទទួល​​បាន ​ដំណែង​ជា​តួឯកនៅ​ក្នុង ​រឿង​My Lovely Girl(2014)​។ លើ​សពីអា​ជីព​ទាំង​​នេះទៀត​Krystal ​​ក៏​មាន​ប្រជា​ប្រិយ​ភាព ​មិន​ណយ​ដែរ​ក្នុង​វិស័យ​បង្ហាញ​ម៉ូត​ ដោយ​នាង​ទទួល​បាន​ពាន​រង្វាន់ ​Best Fashionista ដល់​ទៅ​៣ឆ្នាំ​ជាប់​ៗគ្នា​ផងដែរ៕

Krystal 
Krystal 
Krystal 
Krystal 
Krystal 
Krystal 
Krystal 
Krystal 
រឿង​The Heirs
រឿង​The Heirs
រឿង​My Lovely Girl 
រឿង​My Lovely Girl 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T