ក្រោយរៀបការរួច Boy Pisanu នាំភរិយាទៅក្រេបទឹកឃ្មុំ នៅលើទឹកដីកោះហាវ៉ៃ យ៉ាងផ្អែមល្ហែម

//s6.kh1.co/52/52e578fa1f634f19ba7daea726cc9113e373d99f.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កោះហាវ៉ៃ៖ បន្ទាប់ពីរៀបការនៅប្រទេសស៊ុយអែតរួចមិនបានប៉ុន្មាន តារាសម្ដែងប្រុស លោក Boy Pisanu ក៏បាននាំភរិយាជាទីស្រលាញ់ ទៅដើរលេងកម្សាន្ត លំហែអារម្មណ៍នៅលើទឹកដីកោះយ៉ាងផ្អែមល្ហែម មិនចាញ់គូស្នេហ៍តារាដទៃដែលទើបនឹងរៀបការរួចនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីរៀបការរួចឃើញថាតារារូបនេះ ក៏នៅមិនទាន់ចេញទទួលការងារសិល្បៈនៅឡើយទេ ស្របពេលដែលថ្មីៗនេះ មានការលេចលឺថារូបលោកក៏កំពុងតែពិចារណា ចំពោះការថតផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំមួយផងដែរ។ ហើយជាពិសេសក៏ទទួលបានតម្លៃខ្លួនដល់ទៅខ្ទង់លានបាតឯណោះ តែទោះយ៉ាងណា​ តារាប្រុសរូបនេះក៏នៅតែមិនភ្លេចទៅក្រេបទឹកឃ្មុំ និងដើរលេងកម្សាន្តជាមួយនឹងភរិយាបណ្ដូលចិត្តរបស់ខ្លួនជាមុនសិនផងដែរ។

ជាក់ស្តែង កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមផ្លូវការរបស់តារាប្រុស លោក Boy Pisanu បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយនឹងភរិយារបស់ខ្លួន នៅលើទឹកដីកោះហាវ៉ៃ ដោយបានធ្វើឲ្យអ្នកគាំទ្រក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនច្រណែនគ្រប់គ្នាតែម្តង។

ទន្ទឹមជាមួយនឹងសកម្មភាពទាំងអស់នេះដែរ ពិតជាបង្ហាញឲ្យឃើញថា ពួកគេទាំងពីរពិតជាមានសុភមង្គលខ្លាំង ហើយនេះក៏ជាអ្វីដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានជីវិតគូបែបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Boy Pisanu
Boy Pisanu
Boy Pisanu និងភរិយា
Boy Pisanu និងភរិយា
Boy Pisanu និងភរិយា
Boy Pisanu និងភរិយា
Boy Pisanu និងភរិយា
Boy Pisanu និងភរិយា
Boy Pisanu និងភរិយា
Boy Pisanu និងភរិយា
Boy Pisanu និងភរិយា
Boy Pisanu និងភរិយា
Boy Pisanu និងភរិយា
Boy Pisanu និងភរិយា
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T