OPPO សូមចូលរួមចែករំលែក Tip ខ្លះៗ សម្រាប់ប្អូនៗដែលត្រៀមប្រលងបាក់ឌុប ឆ្នាំ២០១៩!

//s4.kh1.co/3b/3b3228c12b539a49547498a6b4b1127362a20984.jpg
សង្គម

 ១៥-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ មិនមែនលក់តែត្រឹមទូរស័ព្ទប៉ុណ្ណោះទេ ក្នុងនោះក្រុមហ៊ុនទូរស័ព្ទដៃ OPPO ក៏មានភាពសុទិដ្ឋិនិយមចែករំលែក និងជំរុញលើកទឹកចិត្តដល់យុវវ័យកម្ពុជាជារឿយៗផងដែរ​ ព្រោះនៅពេលនេះក្រុមហ៊ុនបានសម្រេចផ្តល់ជូនការលេងហ្គេមសប្បាយៗ ងាយៗ ដល់សាធារណៈជនទាំងអស់ ដើម្បីចូលរួមលើកទឹកចិត្តមិត្តភក្តិ ឬសមាជិកគ្រួសាររបស់ពួកគេឲ្យកាន់តែមានកម្លាំងចិត្តបន្ថែមទៀតក្នុងការទៅប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះប្រកបដោយជំនឿចិត្តខ្ពស់ និងទទួលបានជោគជ័យ ជាកាដូលើកទឹកចិត្ត ជារង្វាន់ធំទូរស័ព្ទ OPPO F11 Pro 128GB ដ៏ពេញនិយមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទូរស័ព្ទ OPPO F11 Pro 128GB ដ៏ពេញនិយម
ទូរស័ព្ទ OPPO F11 Pro 128GB ដ៏ពេញនិយម

ក្រៅពីមានកម្មវិធីចូលរួមលេងហ្គេមជាសារធាណៈលើការផ្ញើសារជូនពរល្អៗសម្រាប់ប្អូនៗ ដែលជាសិស្សានុសិស្សដែលត្រៀមប្រលងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៩ នេះហើយ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំនៅកម្ពុជាសូមចូលរួមចែករំលែកនូវ Tip ល្អៗមួយចំនួនដល់ប្អូនៗដើម្បីត្រៀមខ្លួនចូលទៅក្នុងបន្ទប់ប្រលងប្រកបដោយភាពជឿជាក់ផងដែរ។

ទូរស័ព្ទ OPPO F11 Pro 128GB ដ៏ពេញនិយម
ទូរស័ព្ទ OPPO F11 Pro 128GB ដ៏ពេញនិយម

ទី១ គិតថាវាជារឿងធម្មតា៖ ការប្រលងបាក់ឌុបចាប់ផ្តើមរឹតបន្តឹងមិនមែនទើបតែឥឡូវឯណាមែនទេប្អូនៗ? អីចឹងខ្លាចអីទៀត ទទួលយកវាទៅជារឿងងាយបំផុត ព្រោះយើងបានរៀនត្រៀមរួចជាស្រេចរយៈពេលជាង១ឆ្នាំមកហើយ ហើយវាក៏មិនខុសគ្នាពីការប្រលងឆមាសទាំងពីរលើកដែរ ព្រោះលោកគ្រូអ្នកគ្រូបានបង្រៀនប្អូនៗឲ្យស្គាល់ពីនីតិវិធីក្នុងការប្រលងរួចជាស្រេចទៅហើយ។

ទី២ គឺរក្សាសុខភាពខ្លួនឯងឲ្យរឹងមាំដូចសព្វមួយដង៖  អ្វីៗត្រូវធ្វើចិត្តឲ្យដូចធម្មតាទាំងអស់ ញ៉ាំបាន គេងបាន សប្បាយចិត្តធម្មតា ទើបបើកចំហរភាពឆ្លាតរបស់ប្អួនឲ្យកាន់តែស្រឡះ គិតអីក៏ចេញដែរ។

ទី៣ អ្នកចេះគឺជាប់៖ ជាឃ្លាមួយដែលលើកឡើងដោយរដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា អីចឹងបើយើងចេះហើយគ្មានអ្វីជាឧបសគ្គទេប្អូនៗ ប៉ុន្តែអ្នកអត់សូវចេះក៏មិនត្រូវអស់សង្ឃឹមដែរ ប្រឹងឲ្យអស់សមត្ថភាពសរសេរអក្សរឲ្យស្អាត មានរបៀប និងពេញក្រដាសទៅប្រសើរជាងមិនសរសេរអីសោះ អង្គុយសុញគំនិតនោះ ហេហេហេ។

ទី៤ ពេលប្រលងត្រូវមើលប្រធានឲ្យបានច្បាស់មុនចាប់ផ្តើមធ្វើ៖ ខ្មែរយើងមានពាក្យមួយថា មើលឲ្យជាក់សឹមញាក់ចិញ្ចើម ដូច្នេះប្អូនៗត្រូវអានហើយអានទៀតនូវប្រធានបទ ឬសំណួរដែលចេញមក អានទាល់តែយល់ចាំចាប់ប៊ិចសរសេរ នោះប្អូនៗនឹងបែកគំនិតសរសេរបានកាន់តែច្រើន ។

ទី៥ ប្រសិនបើជិតដល់ម៉ោងហើយធ្វើមិនទាន់ចប់ ត្រូវធ្វើសំណួរណាដែលមានពិន្ទុច្រើនជាងគេមុន៖ មនុស្សឆ្លាតត្រូវចេះមើលកាលៈទេសៈ អីចឹងចាំអង្កាល់ទៀត ពេលវេលានៅជាប់នឹងនាឡិកាដៃប្អូនៗហើយ លៃលកវាទៅ សរសេរចម្លើយចូលក្នុងសំណួរណា ដែលមានពិន្ទុច្រើនជាងគេមុន បន្ទាប់មកថែមល្បោយលើសំណួរពិន្ទុតិចតាមក្រោយ។

ទី៦ ពេលធ្វើរួចត្រូវចេះផ្ទៀងផ្ទាត់គ្រប់សំណួរទ្បើងវិញ៖ ប្អូនៗមានទម្លាប់ធ្វើអ្វីក៏ដោយ គឺត្រូវចេះត្រួតពិនិត្យឲ្យបានហ្មត់ចត់ទើបកាត់បន្ថយការខុស និងថែមថយទាន់ពេលវេលាមិនស្តាយក្រោយនោះទេ។

ការប្រលងបាក់ឌុបកាលពីឆ្នាំកន្លងទៅ
ការប្រលងបាក់ឌុបកាលពីឆ្នាំកន្លងទៅ

កុំភ្លេចណាប្អូនៗ ត្រូវជឿជាក់លើខ្លួនឯងថាអាចធ្វើបាន ព្រោះ OPPO នឹងមានកាដូពិសេសជូនចំពោះអ្នកដែលមានពាក្យជូនពរល្អជាងគេបំផុតដល់ប្អូនៗ ថាមិនត្រូវបានទៅលើប្អូនៗជាបេក្ខជនប្រលងក៏ថាបានដែរ ហេហេហេ។

ចង់ដឹងច្បាស់សូមចូលទៅកាន់ Page ផ្លូវការរបស់ OPPO ឥឡូវនេះទៅ https://www.facebook.com/OPPOCAMBODIA/ ៕     

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T