នគរបាល​សេដ្ឋកិច្ច​ខេត្តកណ្តាល​បង្ក្រាប​រថយន្ត​ដឹក​សុទ្ធ​តែពស់ និង​អន្ទង់​អត់​ច្បាប់​ដឹក​ទៅ​វៀតណាម

//s6.kh1.co/ec/ec55b3aa78c379d710b686fc02cd7e2176892578.jpg
សង្គម

 ១៥-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ខេត្តកណ្តាល ៖ ប្រហែលជា​ជំនាញ​ជលផល​ស្រុក​កោះធំ​ដែល​មាន​លោក ទៀន ស៊ី​ម្លី ជា​នាយ​សង្កាត់​រដ្ឋបាល​ជលផល​ស្រុក​កោះធំ បាន​ដេក​លង់លក់​ហើយ បាន​ត្រូវ​កម្លាំង​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល ពួនស្ទាក់​បង្ក្រាប​រថយន្ត​មួយ​គ្រឿង ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-3490 ផ្ទុក​ស​ទ្ធ​តែ​សត្វ​ពស់ និង​សត្វ​អន្ទង់ ជិត​ពីរ​ពាន់​គីឡូក្រាម​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=379,q=100/bc/bcaf70e7e136be951512027044a46eee74275a50.jpg

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​០២ និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​លេខ​១១០ ភូមិ​លេខ​៣ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល​។ លោក លី សុ​ជាតិ បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្តកណ្ដាល បាន​ធ្វើការ​ពួនស្ទាក់​រហូត​ឃាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2Z-3490 ដឹក​ជញ្ជូន​ផល​នេសាទ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ក៏​ធ្វើការ​ឃាត់ ឆែកឆេរ​រក​ឃើញ​សត្វ​អន្ទុង់​រស់​ចំនួន​១១​ធុង ស្មើនឹង​៦០០​គីឡូក្រាម សត្វ​ពស់​ព្រលិត​រស់​ចំនួន ២​ធុង​ស្មើនឹង​៩០​គីឡូក្រាម សរុប​ចំនួន​១៣​ធុង ស្មើនឹង​៦៩០​។

https://s4.kh1.co/__image/w=650,h=379,q=100/f1/f1b07fd7b9395ecc04173523563679f746180846.jpg

វត្ថុ​តាង​ខាង​ខាងលើ និង​ជនសង្ស័យ បាន​ប្រគល់​ឲ្យ​សង្កាត់​រដ្ឋបាល​ជលផល​កោះធំ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។ ជនសង្ស័យ និង​ជា​អ្នកបើកបរ​មាន ឈ្មោះ ប្រាក់ ម៉ៅ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ។ ប្រភព​ព័ត៌មាន​ច្បាស់ការ​បាន​ឲ្យ​ដឹង​ថា ជន​ស​ង្ស​យ័​គ្រាន់​តែត្រឹម​ពិន័យ អន្តរកាល មិន​មានការ​ឃាត់ខ្លួន បញ្ជូន​ទៅ​តុលាការ​ទេ​៕ 

https://s6.kh1.co/__image/w=650,h=379,q=100/8a/8aa18f9024f8f582286aeb274fe816d6dcf1bce1.jpg
https://s5.kh1.co/__image/w=650,h=379,q=100/18/189179273ab2ffcc54f1f751de9bace021f22931.jpg
https://s6.kh1.co/__image/w=650,h=379,q=100/e2/e243dc42461e42565e074fcfe444b2718482c106.jpg
https://s5.kh1.co/__image/w=650,h=379,q=100/79/79fc0fbe79b63c909e7cf6990998a1b334c13fbf.jpg
https://s6.kh1.co/__image/w=650,h=379,q=100/51/51f8db6666ce052bbda765d22d742d1f1883348d.jpg
https://s6.kh1.co/__image/w=650,h=379,q=100/b0/b0d2c671595ad6621a149f18fcd599121e72b26f.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T