ទស្សនាវីដេអូស្ដែងៗ ផ្ទុះហ្គាសរថយន្ត នៅតាមផ្លូវលោកតាណឺយ ក្រុងសៀមរាប បណ្ដាលឲ្យជនបរទេស ២នាក់រងរបួស (Video inside)

//s6.kh1.co/81/813ab9f99423828d57ce252612fcc481369cea70.jpg
សង្គម

 ១៤-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

(សៀមរាប)៖ LPG បញ្ចូលហ្គាសរថយន្ត ២៤ម៉ោង ត្រូវភ្លើងឆេះម៉ត់មួយប៉ប្រិចភ្នែក នៅតាមបណ្តោយផ្លូវលោកតាណឺយ ខណៈកំពុងបញ្ចូលហ្គាសចេញពីឡាន បង្កឲ្យមានការកកស្ទះពេញផ្លូវ និងភ្ញាក់ផ្អើល បណ្តាលឲ្យរបួសស្រ្តីជនជាតិបរទេស២នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវ ប៉ុន្តែពុំមានបង្កឲ្យបុគ្គលិកលក់ និងតៃកុងឡានរងរបួសឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍គ្រោះអកុសលនោះបានកើតឡើង នៅវេលាម៉ោង០១៖១៥នាទី រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

តាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា មុនដំបូងមានរថយន្ត១គ្រឿង បានចូលទៅដាក់ហ្គាសនៅទីនោះ ស្រាប់តែមួយសន្ទុះ ក៏ឮសូរផ្ទុះ និងបង្កជាអណ្តាតភ្លើងឡើង ចេញពីក្នុងនោះ បណ្តាលឲ្យផ្ទះអ្នកជិតខាង រងការខូចខាត បែកកញ្ចក់ខ្ទេចនៅក្នុងផ្ទះ រួចក៏នាំគ្នាជួយទាញទីយោបាញ់ទឹកដែរ ប៉ុន្តែដោយសារសន្ទុះនៃហ្គាស ធ្វើឲ្យវាឆាបឆេះកាន់តែខ្លាំង ទើបពួកគាត់នាំគ្នា រត់យកឥវ៉ាន់រៀងៗខ្លួនចេញពីផ្ទះ។

ភ្លាមៗកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ៕

https://s4.kh1.co/__image/w=650,h=366,q=100/fc/fca36a2a79e7c7cd859dff85df5aec59dbde0bf7.jpg
https://s6.kh1.co/__image/w=650,h=366,q=100/81/813ab9f99423828d57ce252612fcc481369cea70.jpg
https://s4.kh1.co/__image/w=650,h=366,q=100/65/65ebe83a3dceccfbc6296428f775a7125cba5c58.jpg
https://s4.kh1.co/__image/w=650,h=366,q=100/0a/0ad290691c4e95d6a93fe37cc63becc3f8c52d63.jpg

ប្រភព៖ Fresh News

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T