ទៅលេងក្រៅប្រទេសលើកនេះ Mark និង Kimberly ឆ្លៀតបង្ហោះរូបស្វីតៗបង្អួតអ្នកគាំទ្រ ឲ្យលួចច្រណែនគ្រប់គ្នា!

//s5.kh1.co/73/73b7048b70cdd742b29b4872c998782d03c66f74.jpg
តារា & កម្សាន្ដ

 ១៤-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

សហរដ្ឋអាមេរិក៖ បើនិយាយពីគូស្នេហ៍តារាដែលមានភាពផ្អែមល្ហែម នោះប្រាកដជាមិនអាចរំលងគូស្នេហ៍តារាសម្តែងប្រុស លោក Mark Prin និងតារាសម្តែងស្រី Kimmy Kimberly បាននោះទេ ព្រោះជារឿយៗពួកគេទាំងពីរតែងតែបង្ហាញ ពីទំនាក់ទំនងដ៏ស្អិតរមួតជានិច្ច ដោយគ្មានលាក់បាំង និងមិនមានការប្រែប្រួលចាប់ពីស្រលាញ់គ្នាដំបូងរហូតមកដល់ពេលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត Mark និង​ Kimmy តែងតែទៅណាមកណាជាមួយគ្នាជានិច្ចកម្រឃ្លាត ទោះបីជាពួកគេទាំងពីរសុទ្ធតែរវល់នឹងការងារយ៉ាងណាក៏ដោយ។

ជាក់ស្តែង កាលពីថ្មីៗនេះ Mark ទៅធ្វើដំណើរកម្សាន្តដល់សហរដ្ឋអាមេរិកជាមួយគ្រួសាររបស់ Kimmy ទៀតផង។

កាន់តែពិសេសជាងនេះទៅទៀតនោះ នៅថ្ងៃទី១៤​ ខែសីហានេះ Mark និង​ Kimmy ក៏បានបង្ហោះរូបជាមួយគ្នាម្នាក់មួយសន្លឹក នៅក្នុងគណនីអ៊ីនស្តាក្រាមរៀងៗខ្លួនផងដែរ។ ជាមួយគ្នានេះ Mark ថែមទាំងបានភ្ជាប់ជាមួយពាក្យមួយឃ្លាថា៖

«នៅជុំវិញខ្លួនខ្ញុំពិតជាស្រស់ស្អាតខ្លាំងណាស់ ជាពិសេស@kimmy_kimberly in Yosemite!!!»

ក្រោយពីបានឃើញរូបភាពអ្នកទាំងពីរ និងពាក្យមួយឃ្លាពី Mark ភ្លាម មានមិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើនចូលទៅ Comment​ បង្អាប់លេងសើចផង និងសរសើរផងគ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

Mark និង​ Kimmy
Mark និង​ Kimmy
Mark និង​ Kimmy
Mark និង​ Kimmy
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
រូបថតជុំគ្រួសារKimmy 
រូបថតជុំគ្រួសារKimmy 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T