ស្រ្តីម្នាក់បានសម្រាលកូនក្នុងរថយន្ត Grab នៅតាមផ្លូវទៅមន្ទីរពេទ្យ!

//s4.kh1.co/3e/3e9cd16c8e665f46eeb64d5a72aeb66fa2178e13.jpg
សង្គម

 ១៤-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

សិង្ហបុរី៖ បទពិសោធន៍មិនបានរំពឹងទុកមួយបានកើតឡើងជាមួយការជិះរថយន្ត Grab ដោយស្រ្តីជាគ្រូបង្រៀននៅសាលាមត្តេយ្យមួយរូបបានសម្រាលកូនដោយសុវត្តិភាពក្នុងរថយន្ត Grab នៅតាមផ្លូវទៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី នេះបើយោងតាមសារព័ត៌មាន The Straits Times​​ របស់សិង្ហបុរី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពដដែល កាលពីល្ងាចថ្ងៃពុធសប្ដាហ៍​មុន អ្នក​ស្រី Nur Syazwani Muhammad Rosdi ដែលមានអាយុ ២៥ ឆ្នាំ មានអារម្មណ៍ថា ទារកក្នុងផ្ទៃរបស់អ្នក​ស្រីបានរើ​បម្រះ​ និង​ឈឺ​ពោះ​ខ្លាំង​ដែល​ជា​សញ្ញា​បង្ហាញអ្នក​ស្រី​នឹង​ត្រូវ​សម្រាល​​ក្នុង​ពេល​ឆាប់​ៗ​​។ អ្នក​ស្រី និងស្វាមី ដែលរស់នៅតំបន់ Canberra ក៏បានកក់រថយន្ត Grab ដើម្បីដឹកពួកគាត់ទៅមន្ទីរពេទ្យ Thomson Medical Centre ភ្លាម​ៗ ប៉ុន្តែ បន្ទាប់ពីធ្វើដំណើរបាន ១០ នាទី ទឹកភ្លោះរបស់អ្នក​ស្រី Syazwani ក៏បានបែក។

អ្នក​ស្រី Syazwani បានសរសេលើក​ទំព័រ Facebook របស់​ខ្លួន​ថា៖

«ខ្ញុំបានព្យាយាមគ្រប់គ្រងរាងកាយរបស់ខ្ញុំ ការកន្ត្រាក់ និងរាល់ការឈឺចាប់ផ្សេងទៀតដែលបានកើតឡើង។ បន្ទាប់មករាងកាយរបស់ខ្ញុំបានសម្រេចចិត្តសម្រាលតែម្ដងទៅ…ខ្ញុំមិន​អាច​ទ្រាំ​បាន​ឡើយ និង​បង្ខំ​ចិត្ត​បោះ​បង់​ការ​ខ្មាស​អៀន ព្រោះ​រាងកាយរបស់ខ្ញុំបានប្រាប់ឲ្យរុញទារកចេញ ហើយ​ខ្ញុំ​ក៏​ធ្វើ​បាន​សម្រេច​តែម្តង​​»។​

លោក Kamarulnizam ជាស្វាមីរបស់​អ្នក​ស្រី Syazwani​ បាននិយាយថា ការសម្រាលកូននេះ​បានចំណាយ​ពេល​អស់​ ១០ នាទី​ ដែលលឿនណាស់ បើប្រៀបធៀបទៅកូនពីរដំបូងរបស់លោក។​ លោកបានមានប្រសសាន៍ថា៖

«ដៃម្ខាងខ្ញុំកាន់កូនស្រីខ្ញុំ ហើយដៃម្ខាងទៀតខ្ញុំកាន់សុករបស់ប្រពន្ធ​ខ្ញុំ»។​

អ្នក​ស្រី និងស្វាមី បានមកដល់មន្ទីរពេទ្យបន្ទាប់ពីបានចំណាយពេល ៣០ នាទី​ក្នុងការធ្វើដំណើរក្នុងរថយន្ត Grab ហើយអភ័យទោសដែលធ្វើឲ្យប្រឡាក់នៅ​ក្នុងឡានរបស់អ្នកបើកបរ ហើយរំខានដល់អាជីវកម្មរបស់អ្នក​បើក​ប​ររូប​នោះ។

លោក Kamarulnizam បាននិយាយថា ក្រៅពីថ្លៃការធ្វើដំណើរជាមួយ Grab ចំនួន ១៥ ដុល្លារសិង្ហបុរី និងប្រាក់លើក​ទឹក​ចិត្ត (លុយ​ធីប) ៨ ដុល្លារសិង្ហបុរី ដែលជាចំនួនអតិបរមាដែលពួកគេអាចផ្តល់ឲ្យដល់​អ្នក​បើក​បរពួកគេបានបង់សំណងចំនួន ២២០ ដុល្លារសិង្ហបុរីដល់ម្ចាស់ឡាន។ សូមបញ្ជាក់ថា នេះជាលើកទី៤ហើយដែលទារកបានកើតនៅក្នុងរថយន្ត Grab

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T