ក្រុមហ៊ុនវីតាល់បានចុះកិច្ចព្រមព្រៀងឧបត្ថម្ភអង្ករចំនួន១០តោនក្នុងមួយឆ្នាំៗរយៈពេល៣ឆ្នាំ ជូនដល់មន្ទីរពេទ្យកុមារអង្គរ

//s4.kh1.co/9a/9a51cfb7695201a72d8b404abb7279e133169a36.jpg
សង្គម

 ១៤-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

សៀមរាប៖ ក្រុមហ៊ុន វីតាល់បានបន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភអង្ករចំនួន១០តោនក្នុងមួយឆ្នាំៗ រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ កម្មវិធីចុះកិច្ចព្រមពៀងឧបត្ថម្ភនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ សីហា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យកុមារអង្គរក្រុងសៀមរាប ខេត្តសៀមរាប ដោយមានវត្តមានចូលរួមពីតំណាងក្រុមហ៊ុនវីតាល និង អ្នកតំណាងឲ្យមន្ទីរពេទ្យកុមារអង្គរជាច្រើននាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក  ទេព ណាវី នាយកប្រត្តិបត្តិការនៃមន្ទីពេទ្យកុមារអង្គរបានស្ញើចសរសើរដល់ក្រុមហ៊ុន វីតាល់ដែលជាក្រុមហ៊ុនជាតិគំរូ ផ្តោតសំខាន់នឹងយកចិត្តទុកដាក់ដល់កម្មវិធីមនុស្សធម៌ ជាពិសេសគឺការផ្តល់ជំនួយជំរុញដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដែលធ្វើឡើងក្នុងគោលបំណងលើកកម្ពស់នឹងលើកទឹកចិត្តដល់មន្ទីរពេទ្យនិងក្រុមការងារឲ្យកាន់តែមានទឹកចិត្តបម្រើសេវាកម្មពិនិត្យព្យាបាលកាន់តែល្អប្រសើរដល់កុមារកម្ពុជា។

ក្រុមហ៊ុន វីតាល់បន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប
ក្រុមហ៊ុន វីតាល់បន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនវីតាល់បានមាន ប្រសាសន៍ផងដែរថា៖

“ក្រុមហ៊ុនវីតាល់ គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់លើសកម្មភាពមនុស្សធម៌ ក្រុមការងារយើងយល់ដឹងពីគុណតម្លៃនៃមន្ទីរពេទ្យកុមារអង្គរដែលបានធ្វើការយ៉ាងសកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជាក្នុងមួយថ្ងៃៗរាប់រយរាបពាន់នាក់។ ដូច្នេះហើយទើប ក្រុមហ៊ុនទឹកសុទ្ធវីតាល់តែងតែផ្តល់ជំនួយដល់មន្ទីរពេទ្យកុមារអង្គរអស់រយៈពេលជាង៣ឆ្នាំមកហើយ ដោយបានផ្តល់ជាអំណោយអង្ករ១០តោនៗ និង ផលិតផលវីតាល់នៅឆ្នាំ២០១៦កន្លងមក។ ជាមួយគ្នានោះ ថវិការជិត១ម៉ឺនដុល្លារទទួលបានមកពីគម្រោង «អ្នកជាវីរបុរស» ដែលបានបិទបញ្ចប់កាលពីខែឧសភា ឆ្នាំ២០១៩កន្លងទៅនោះ”។ 

ជាងនេះទៅទៀតវីតាល់ក៏បានបន្តគាំទ្រក្នុងការចុះកិច្ចព្រមព្រៀងឧបត្ថម្ភជាអង្ករចំនួន១០តោនក្នុងមួយឆ្នាំៗរយៈពេលរហូតដល់ទៅ៣ឆ្នាំឯណោះ ចាប់ផ្តើមពីឆ្នាំ២០១៩នេះដល់ឆ្នាំ២០២១ជាដើម។ ជាមួយនឹងមូលនិធិ២៥៛ របស់វីតាល់ យើងនឹងបន្តពង្រឹងវិសាលភាពនៃសកម្មភាពមនុស្សធម៌ជាច្រើនរូបភាពបន្ថែមទៀតដើម្បីអតិថិជន សង្គម និងការអភិវឌ្ឍជានិរន្តរភាពសម្រាប់ទៅថ្ងៃអនាគត៕

ក្រុមហ៊ុន វីតាល់បន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប 
ក្រុមហ៊ុន វីតាល់បន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប 
ក្រុមហ៊ុន វីតាល់បន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប 
ក្រុមហ៊ុន វីតាល់បន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប 
ក្រុមហ៊ុន វីតាល់បន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប 
ក្រុមហ៊ុន វីតាល់បន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប 
ក្រុមហ៊ុន វីតាល់បន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប 
ក្រុមហ៊ុន វីតាល់បន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T