រវល់​ធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី ស្រាប់តែ​បាត់​កូន​ទាំង​​២ លុះ​រក​ឃើញ​ឪពុក​ម្តាយ​ស្លត់​ចិត្ត

//s4.kh1.co/c2/c25d8c5f81addbec41f728129b2cff05de87c0b2.jpg
សង្គម

 ១៤-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ស្រី​២​នាក់​ត្រូវ​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ​ស្លាប់ ខណៈ​ពេល​ឪពុក​ម្តាយ​រវល់​ធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ដែល​លង់ទឹក​ស្លាប់​ទាំង​២​នាក់​ខាងលើ ១-​ឈ្មោះ ជា ដាវ​រី ភេទ​ស្រី អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ និង​២-​ឈ្មោះ ត្រាំ សាន់ ភេទ​ប្រុស អាយុ​៦​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ព្រែក​ណា​រិ​ន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។

បើ​តាម​តាម​សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ខណៈ​ពេល​កូន​លង់ទឹក​ស្លាប់​នោះ គឺ​គាត់​រវល់​តែ​ធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី ហើយ​មិន​បាន​មើល​កូន​នោះ​ទេ ក្រោយ​ពេល​ដែល​ភ្ញៀវ​ចេញ​អស់​ដើរ​ក៏​រក​កូន​តែ​មិនឃើញ ក៏​ទៅ​មើល​ស្រះ​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ ស្រាប់តែ​ឃើញ​ទ្រនាប់ជើង ក៏​ចុះ​រាវរក​ឃើញ​ក្មេង​ប្រុស​-​ស្រី​លង់ទឹក​ស្រះ​ទាំង​ពីរ​នាក់​តែ​ម្តង​។

ក្រោយ​ពេល​ស្រង់​ក្មេង​ប្រុស​-​ស្រី​២​នាក់​ឡើងគោក ហើយ​សាច់ញាតិ​បាន​ផ្លុំ​ខ្យល់​ចូល​មាត់ និង​ចាប់ជើង​ឡើង​លើ​រលាក់ ដើម្បី​សង្គ្រោះ​ដែរ តែ​មិនដឹង​ខ្លួន​នោះ​ទេ គឺ​ក្មេង​ទាំង​២​នាក់​បាន​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ។

គួរ​បញ្ជាក់​ថា ក្មេង​ស្រី​រង​គ្រោះ​ដែល​លង់ទឹក​ស្លាប់​នោះ គឺ​ត្រូវជា​សាច់ញាតិ​របស់​ក្មេង​ប្រុស​រង​គ្រោះ​ដែរ ខណៈ​ដែល​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​រស់នៅ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់បង ដោយ​នាំ​កូនស្រី​មក​ឡើង​គេហដ្ឋាន​ថ្មី​បងប្អូន​ដូច​នាំ​កូនស្រី​លង់ទឹក​ស្លាប់​ជាមួយ​សាច់​ញតិ​៕

https://s5.kh1.co/__image/w=650,h=379,q=100/aa/aaf3f0f916b2f36cf14862d48da26c5e4a393077.jpg
https://s4.kh1.co/__image/w=650,h=379,q=100/96/96c62a870d8c8c4f98f80365304b497c7115d3eb.jpg
https://s5.kh1.co/__image/w=650,h=379,q=100/d1/d1ea49bb6352fbf5d352e306fb759a252d099f8a.jpg
https://s5.kh1.co/__image/w=650,h=379,q=100/11/114e1285f8c114f0a418fb922c03307e455d80ef.jpg
https://s6.kh1.co/__image/w=650,h=379,q=100/89/892acaa25ef7161cc025271371d698a95ff6ffb0.jpg
https://s6.kh1.co/__image/w=650,h=379,q=100/b3/b3515f30eb81a7047a1cbea71f8b2aace49012e2.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T